ប្រធានាធិបតីថ្មីហ្វីលីពីន ស្បថចូលកាន់តំណែង

លោក Rodrigo Duterte កាលពីថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០១៦ បានស្បថចូលកាន់តំណែងប្រធានាធិបតីហ្វីលីពីន ក្រោយពេលលោកទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតរួចមកនោះ ។

លោក Duterte បានឡើងថ្លែងសុន្ទរកថា ជាមួយការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនសង្គ្រាម គ្រឿងញៀន និងឧក្រិដ្ឋជនដទៃផ្សេងទៀត ក្នុងរយៈពេលអាណត្តិដឹកនាំប្រទេស៦ឆ្នាំរបស់លោក ។

លោក Duterte អាយុ៧១ឆ្នាំ បានឡើងបានថ្លែងនៅក្នុងវិមាន Malacanang ដោយប្តេជ្ញាកែទម្រង់ស្តីអំពីច្បាប់ និងវេទិកា សណ្តាប់ធ្នាប់សាធារណ ដើម្បីលើកស្ទួយដល់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ក៏ដូចជាការរឹតបន្តឹងដល់បម្រាមគោចរដល់ក្រុមយុវជន និងការហាមឃាត់ការលក់គ្រឿងស្រវឹងនៅពេលវេលាអធាត្រជាដើម ៕

philippines-president

Loading...

Leave a Reply

Your email address will not be published. Required fields are marked *