ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានមកដល់ទីក្រុងប៉េកាំងចូលរួមរំលឹកខួបថ្ងៃបញ្ចប់សង្គ្រាមលោក

ប្រធានាធិបតីប្រទេសរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិនកាល ពីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ដើម្បីពិនិត្យមើលការធ្វើព្យុហយាត្រាកងកម្លាំងយោធារបស់ចិន ក្នុងឱកាសបុណ្យរំលឹកខួបទី៧០ឆ្នាំ នៃជ័យជម្នះរបស់សង្គ្រាមប្រជាជនជនចិនតស៊ូវប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងរបបហ្វាស៊ីសរបស់ពិភពលោក ។

ប្រទេសរុស្ស៊ីបានបញ្ជូនកម្លាំងយោធាប្រមាណ៩៣នាក់ផងដែរឲ្យមកចូលរួមការធ្វើព្យុហយាត្រាដែលធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ។ កាលពីលើកមុនកងកម្លាំងយោធាចិនបានទៅចូលរួមការធ្វើព្យុហយាត្រារំលឹកថ្ងៃជ័យជម្នះរបស់ទីក្រុងមូស្គូឆ្នាំ២០១៥ ដែលបានធ្វើឡើងនៅទីលានក្រហម ហើយនៅពេលនេះទាហានរុស្ស៊ីក៏បានចូលរួមធ្វើព្យុហយាត្រារបស់ចិនវិញ ។

នៅក្នុងបទសម្ភាសន៍មួយនៅមុននេះបន្តិច លោកពូទីន បានថ្លែងថា ការប្រារព្ធពិធីនៃទិវាជ័យជំនះដោយប្រទេសរុស្ស៊ី និងចិន គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំ របស់ប្រទេសទាំងពីរក្នុងការការពារសេចក្ដីពិតនៃប្រវត្តិសាស្រ្ត និងផ្លែផ្កានៃការទទួលជ័យជម្នះ ។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកពូទីន នឹងជួបជាមួយសមភាគីចិនរបស់ខ្លួន ដែលជាការជួបគ្នាលើកទី៣ហើយក្នុងរយៈពេលមួយឆ្នាំនេះ ។ ការពីអំឡុងពេលជួបគ្នា២លើកមុនៗ មេដឹកនាំប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណជាង២០ដើម្បីធ្វើសហប្រតិបត្តិការរួមគ្នា ៕

putin in china

Loading...

Leave a Reply

Your email address will not be published. Required fields are marked *