ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួនជាលើកដំបូង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួនជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការិយាល័យប្រធានាធិបតីនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន នាពេលល្ងាចថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែងនេះ លោក Biden បាននិយាយថា៖ «ឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវបានគេទទួលយក និងត្រូវបានគេគោរពតាម។ យើងបានយល់ដឹងជាថ្មីម្តងទៀតថា លទ្ធិប្រជាធិបតេយ្យមានតម្លៃ ហើយលទ្ធិប្រជាធិបតេយ្យក៏មានភាពផុយស្រួយផងដែរ។ ប៉ុន្តែនៅពេលនេះ លទ្ធិប្រជាធិបតេយ្យបានឈ្នះហើយ»។

លោក Biden បានបន្តថា៖ «នេះជាទិវារបស់សហរដ្ឋអាមេរិក។ នេះជាទិវានៃលិទ្ធិប្រជាធិបតេយ្យ។ នេះជាថ្ងៃមួយក្នុងប្រវត្តិសាស្រ្តនិងក្តីសង្ឃឹម ជាថ្ងៃនៃការបន្តនិងការតាំងចិត្ត»។ លោក Biden ក៏បានសង្កត់ធ្ងន់ផងដែរថា៖ «ឯកភាពជាតិគឺជាមាគ៌ាឆ្ពោះទៅមុខ»៕

Loading...