ប្រធានាធិបតីហ្វីលីពីនស្នើឱ្យសភាបន្តរក្សាច្បាប់អាជ្ញាសឹករហូតដល់ចុងឆ្នាំ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃអង្គារបានស្នើឱ្យសភាពង្រីកច្បាប់អាជ្ញាសឹកនៅភាគខាងត្បូងដែនកោះ មីនដាណាវ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្តល់ពេលវេលាដល់រូបគាត់កម្ទេចចលនាឧទ្ទាមដែលបំផុសគំនិតដោយក្រុមរដ្ឋឥស្លាម។

តំបន់ដែលមានប្រជាជន ២២ លាននាក់រស់នៅ ធ្លាប់មានប្រវត្តិសាស្ត្របះបោរ និងការបះបោរម៉ាក្ស៍និយមនោះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីពួកឧទ្ទាម មកពីក្រុម Maute និង Abu Sayyaf បានកាន់កាប់ផ្នែកខ្លះនៃទីក្រុង ម៉ាវីវី ដែលបានធ្វើឱ្យហ្វីលីពីនក្លាយជាវិបត្តិសន្តិសុខដ៏ធំបំផុតមិនធ្លាប់នៅក្នុងឆ្នាំ។

ក្រុមបះបោរបានខិតខំតស៊ូយ៉ាងខ្លាំង ដែលភាគច្រើនជាសកម្មប្រយុទ្ធវ័យក្មេងនោះ ពេលនេះ ពួកគេ នៅតែបន្តគ្រប់គ្រងតំបន់ភាគកណ្តាលទីក្រុង ម៉ារ៉ាវ៉ា (Marawi)នៅឡើយ ក្នុងរយៈពេលនៃការវាយប្រហារ៥៧ថ្ងៃមកនេះ ទាំងការវាយប្រហារផ្ទាល់ដី វាយប្រហារពីលើអាកាស និងការទម្លាក់គ្រាប់បែកកាំភ្លើងធំ ហើយបានអូសបន្លាយការប្រយុទ្ធគ្នាបន្ថែមទៀត។ អាជ្ញាធរហ្វីលីពីនបានថ្លែងថា សង្គ្រាមនេះបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤១៣នាក់, ស្លាប់កងកម្លាំងសន្តិសុខ៩៨ នាក់ និងជនស៊ីវិលស្លាប់៤៥នាក់។

លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតី បានអានលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក Duterte ថា “គោលបំណងចម្បងនៃការពន្យារលទ្ធភាពគឺដើម្បីអនុញ្ញាតឱ្យកងកម្លាំងរបស់យើងបន្តប្រតិបត្តិការរបស់ខ្លួនដោយមិនរំខានដល់កាលកំណត់ពេលវេលា និងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការរំដោះ ម៉ារ៉ាវី ការស្តារ ក៏ដូចជាការកសាងឡើងវិញ” ។

កាលពីថ្ងៃអង្គារ ខ្មាន់កាំភ្លើងមួយក្រុមត្រូវបានតែងតាំងឲ្យមានតួនាទីគ្រប់គ្រងទីក្រុងបេះដូងពាណិជ្ជកម្មមួយនេះ ដែលញាំញីដោយយុទ្ធនាការទម្លាក់គ្រប់បែកដ៏ហិនហោច ហើយប្រជាពលរដ្ឋមានការខឹងសម្បារផងដែរ ដោយសារតែមិនមានលំនៅឋាន ឬរបរពាណិជ្ជកម្មសេសសល់ពីការបំផ្លាញ ដើម្បីវិលត្រឡប់មកវិញ ។

លោក Duterte បានតែងតាំងក្រុមការងារមួយដើម្បីកសាងម៉ារ៉ាវីឡើងវិញ ក្នុងទំហំទឹកប្រាក់២០ ពាន់លានប៉េសូ (peso) ប្រហាក់ប្រហែល ៣៩៤,៨១ លានដុល្លារអាមេរិក ។

ការវាយប្រហារដោយមិនចេះភ័យខ្លាចរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធធុនធ្ងន់ ហើយដែលបានសន្យាថានឹងភក្ដីភាពចំពោះក្រុមរដ្ឋអ៊ីស្លាមនោះបានធ្វើឱ្យមានការព្រួយបារម្ភខ្លាចថា ក្រុមជ្រុលនិយមទាំងនោះអាចទទួលបានក្រុមរ៉ាឌីកាល់ និងជ្រើសរើសយុទ្ធជនបានច្រើនបន្ថែមទៀតខុសពីការគិតស្មានទុកពីមុនមក។

ការឡោមព័ទ្ធ ម៉ាវីវី គឺជាការប្រយុទ្ធគ្នាលើកទីបួនរវាងកុលសម្ព័ន្ធ Maute និងយោធាក្នុងរយៈពេលប្រាំបួនខែមកហើយហើយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះលោក Delfin Lorenzana បានទទួលស្គាល់ថា សមត្ថភាពប្រយុទ្ធ និងផែនការប្រឆាំងសត្រូវ ស្ថិតក្រោមការប៉ាន់ស្មាន។

លោក Duterte បានព្រមានជាយូរមកហើយថា មីនដាណាវ បានប្រឈមនឹងការសាបព្រោះដោយក្រុមរដ្ឋឥស្លាម ហើយអ្នកជំនាញក៏បានលើកឡើងថា ក្រុមមូស្លីមនៅភាគខាងត្បូងប្រទេសហ្វីលីពីននោះងាយទទួលនូវការសាបព្រោះមនោគមន៍វិជ្ជាខ្លាំងណាស់ដែរ ដោយសារកត្តាប្រវត្តិសាស្ត្រ និងការធ្វេសប្រហែស ។

បញ្ហាអាសន្នធំ

ខណៈដែលលោក Duterte កំពុងតែ មានបញ្ហាធំនៅក្នុងដៃនោះ ជម្លោះតិចតួចក៏ស្រាប់តែកើតឡើងផងដែរ ។ អ្នករិះគន់របស់លោកបានចំអកមើលងាយដល់សេចក្តីប្រកាសស្តីអំពីច្បាប់អាជ្ញាសឹកនៅទូទាំង មីនដាណាវ ដែលជាតំបន់មួយទំហំស្មើកូរ៉េខាងត្បូង។

ច្បាប់អាជ្ញាសឹកនោះអនុញ្ញាតកម្លាំងសន្តិសុខស៊ើបអង្កេត ឃ្លាំមើលស៊ីជម្រៅ ចាប់ខ្លួនដោយគ្មានដីកា ទៅលើជនសង្ស័យថា ជាក្រុមជ្រួលនិយម ក្រុមផ្តល់ជំនយហិរញ្ញវត្ថុ ឬជាអ្នកសម្របសម្រួលពួកជ្រុលនិយមជាដើម ។

យោងទៅតាមមេដឹកនាំ និងសមាជិកព្រឹទ្ធសភា ច្រើនរូបដែលបានចូលរួមជាមួយលោកប្រធានាធិបតីហ្វីលីពីនកាលពីល្ងាចថ្ងៃចន្ទនោះ,លោក Duterte បានថ្លែងប្រាប់ពួកគេថា លោកចង់បានច្បាប់អាជ្ញាសឹកអស់រយៈពេល ៦០ ថ្ងៃទៀត។

ក្នុងករណីបន្តច្បាប់អាជ្ញាសឹកលើសពីកម្រិតត្រឹម៦០ថ្ងៃដំបូង រដ្ឋធម្មនុញ្ញមិនបានកំណត់ថា តើវាអាចពន្យារបានប៉ុន្មាននោះទេ បើទោះបីសភាអាចដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយ។

លោក Antonio Trillanes សមាជិកព្រឹទ្ធសភា ដែលជាអ្នករិះគន់ដ៏លេចធ្លោទៅលើលោក Duterteនោះ បានថ្លែងថា ការពន្យារពេលយូរបែបនេះគឺជា “ការប្រើអំណាចខុសឆ្គង”ហើយ ។

លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «ខ្ញុំបានព្រមានជាសាធារណៈអំពីនិន្នាការផ្តាច់ការរបស់លោក Duterte ហើយនេះជាភ័ស្តុតាងមួយទៀត»។

ច្បាប់អាជ្ញាសឹកគឺជាបញ្ហារសើបនៅក្នុងប្រទេសហ្វីលីពីននាំឱ្យចងចាំការគ្រប់គ្រងរបស់អតីតមេដឹកនាំផ្ដាច់ការ Ferdinand Marcos ឆ្នាំ ១៩៧០ ដែលត្រូវបានគេចោទប្រកាន់ពីបទបំផ្លើសការគំរាមកំហែងផ្នែកសន្តិសុខដើម្បីបង្ហាញពីវិធានការដ៏តឹងតែងដែលអនុញ្ញាតឱ្យរបបរបស់លោកបង្ក្រាបទៅលើក្រុមប្រឆាំងយ៉ាងឃោរឃៅ។

ការពន្យារពេលនេះគឺជាលើកដំបូងចាប់តាំងពីសម័យម៉ាកូស ដែលច្បាប់អាជ្ញាសឹកត្រូវបានបន្តពន្យារពេលដែរនោះ ។

យោងតាមការស្ទាបស្ទង់មតិបានបង្ហាញថា កំហឹងទៅលើច្បាប់អាជ្ញាសឹកភាគច្រើនត្រូវបានគេកំហិតតែចំពោះអ្នករិះគន់សំខាន់ៗប្រឆាំងលោក Duterte ដែលភាគច្រើនជាពលរដ្ឋហ្វីលីពីននោះ ។ ពលរដ្ឋហ្វីលីពីនរិះគន់ទៅលើវិធានការសន្តិសុខរបស់លោកប្រធានាធិបតី ។

ជាមួយបណ្តាញទូរទស្សន៍ CNN របស់ហ្វីលីពីន លោក Zia Alonto Adiong គណៈកម្មាធិការវិបត្តិម៉ារ៉ាវី បានថ្លែងថា អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត មិនទាក់ទងនឹងច្បាប់អាជ្ញាសឹកទេ អ្វីដែលពួកគេចង់បានគឺនាំយកជីវិតធម្មតាឡើងវិញ ​៕ យ៉ាត សុមេធ

 

Loading...