ប្រធានាធិបតីហ្វីលីពីន Duterte ហៅវីរៈជនកូរ៉េខាងជើងថា ជាវីរបុរសរបស់មនុស្សគ្រប់គ្នា

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលគាត់ធ្លាប់ហៅថា “ល្ងីល្ងើ” គឺជា “វីរៈបុរសរបស់មនុស្សគ្រប់គ្នា” បន្ទាប់ពីលោក Kim បានសន្យាថា នឹងធ្វើការជាមួយទីក្រុងសេអ៊ូលដើម្បី “ការរំសាយអាវុធនុយក្លេអ៊ែរដ៏ពេញលេញ” នៅឧបទ្វីបនោះ។

លោក Duterte បានថ្លែងថា លោកនឹង “អបអរសាទរ” លោកគីម ដែលទើបតែក្លាយជា “តារា” របស់គាត់ ប្រសិនបើគាត់មានឱកាសជួបគាត់ ។ គាត់និយាយថា គាត់នឹងប្រាប់មេដឹកនាំកូរ៉េខាងជើងថា “ខ្ញុំកោតសរសើរអ្នក អ្នកដឹងពីពេលវេលា (ចលនារបស់អ្នក)” ។

លោក Duterte បាននិយាយនៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយស្តីពីកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោក គីម និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae ។ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានវិលត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ានមួយនៅសិង្ហបុរី។

លោក Duterte បាននិយាយអំពីលោក គីម ថា “គាត់ហាក់ដូចជាមិត្តល្អ ជាមិត្តល្អហើយមានភាពកក់ក្តៅ។ ”

លោក Duterte កាលពីមុនបានរិះគន់លោក គីម ជុងអ៊ីន ក្នុងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន និងបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអត់ធ្មត់ ចំពោះបុរសម្នាក់ដែលចង់បញ្ចប់ពិភពលោកដោយគ្រាប់បែកបរមាណូនោះទេ ។

ប៉ុន្មានខែក្រោយមកទៀត លោក Duterte បានហៅលោកគីម ថា ជាមនុស្ស ល្ងីល្ងើ ហើយមិនបានគិតអ្វីសោះ ហើយថា លោក គីម កំពុង«លេងជាមួយប្រដាប់ក្មេងលេង ដែលមានគ្រោះថ្នាក់»។

មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើគោលដៅរួមមួយពាក់ព័ន្ធអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

កិច្ចប្រជុំធ្វើឡើងនៅក្នុងតំបន់គ្មានយោធា ដែលបានបែងចែកកូរ៉េជាង៦ ទសវត្សរ៍មកហើយនោះ លោក គីម និងលោក មូន មេដឹកនាំកូរ៉េទាំងពីរ បានប្រកាសថា ពួកគេនឹងធ្វើការជាមួយសហរដ្ឋអាមេរិក និងចិន នៅឆ្នាំនេះ ដើម្បីប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ និងបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ។

លោក Duterte បាននិយាយថា “គាត់ (គីម) អាចចាត់ទុកខ្ញុំជាមិត្តរបស់គាត់ … ផលប៉ះពាល់ពិតប្រាកដ គឺមានតិចតួចនៅឧបទ្វីបកូរ៉េ ហើយប្រហែលជាយើងអាចចៀសវាងបានពីសង្គ្រាម ដែលគ្មាននរណាម្នាក់អាចឈ្នះ” ៕

 

Loading...