ប្រធានាធិបតីឥណ្ឌូនេស៊ី លុបចោលដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានលុបចោលដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី ខណៈដែលបាតុកម្មក្លាយជាហិង្សាបាននិងកំពុងកញ្ជ្រោលខ្លាំងឡើងនៅទីក្រុង ចាការតា រវាងក្រុមបាតុករមូស្លីមរាប់ពាន់នាក់នោះ ។

ស្ថានការណ៍ក្នុងប្រទេសដែលកំពុងកើតមាននេះ ត្រូវលោក Widodo បន្ទោសទៅលើអ្នកនយោបាយ ជាអ្នកបញ្ឆេះឲ្យកើតមានបញ្ហានេះឡើង ។ ក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងអភិបាលក្រុង ចាការតា ។ ក្រុមបាតុករចោទប្រកាន់លោក Basuki Tjahaja Purnama ជាសាសនិកគ្រឹស្ទនោះ បានជេរប្រមាថមាក់ងាយលើគម្ពីរ កូរ៉ាន់ ដ៏បរិសុទ្ធរបស់អ្នកកាន់សាសនាអិស្លាម ។

បាតុកម្មបានបង្កឲ្យមានហិង្សាកើតឡើងស្លាប់មនុស្សម្នាក់ និង១២នាក់ផ្សេងទៀតរងរបួស ។ លោក Widodo ថ្លែងថា លោកមានការសោកស្តាយជាខ្លាំងចំពោះហេតុការណ៍ដែលបាននិងកំពុងកើតឡើង ហើយបានអំពាវនាវក្រុមបាតុករតាមដងផ្លូវនានាក្នុងរដ្ឋធានីស្ងប់ស្ងាត់ ត្រជាក់ចិត្ត ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់អំពីការពន្យារពេលដំណើរទស្សនកិច្ចរបស់លោកតាមរយៈលិខិតមួយច្បាប់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ។

ការនេះកើតមានបន្ទាប់ពីប៉ូលិសឥណ្ឌូនេស៊ីប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បង្ក្រាបក្រុមបាតុករដែលបដិសេធបំបែកជួរ ក្រោយពិធីបួងសួងមួយកាលពីថ្ងៃសុក្រ ដោយប្រមូលផ្តុំគ្នានៅជុំវិញវិមានប្រធានាធិបតី ។

ប៉ូលិសមានការព្រួយបារម្ភ និងរៀបចំការពារខ្លាចក្រែងមានអំពើហិង្សាសាសនា និងហិង្សាពូជសាសន៍កើតឡើង ខណៈដែលក្រុមបាតុករ៥០.០០០នាក់ចូលរួមបាតុកម្មនោះ ។ ដំបូងឡើយបាតុកម្មប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែបន្ទាប់ក្រុមបាតុករដែលខឹងសម្បារបានប៉ះទង្គិចជាមួយប៉ូលិសនៅពេលយប់មកដល់ និងដុតកម្ទេចយានយន្តផងដែរ ។

ក្រុមមូស្លីមចោទប្រកាន់លោក Punama ថាបានជេរដៀលត្មះអិស្លាម បន្ទាប់ពីរូបគាត់ និងក្រុមប្រឆាំងរបស់គកាត់ ធ្លាប់ប្រើប្រាស់ ឃ្លាខ្លះក្នុងគម្ពីរកូរ៉ាន់ ដើម្បីបោកប្រាស់ម្ចាស់ឆ្នោត ។ ឃ្លាខ្លះនៃកម្ពីរកូរ៉ាន់បង្កប់ន័យថា ជនមូស្លីមមិនអាចជ្រើសរើស អ្នកដែលមិនមែនជាមូស្លីមឲ្យធ្វើជាមេដឹកនាំរបស់ខ្លួនឡើយ ។

ក្រុមបាតុករបានទាមទារឲ្យប្រហារជីវិតលោក Punama ដោយសារតែបានពោលពាក្យប្រមាថតាមការធ្វើអត្ថាធិប្បាយ ។ លោក Punama បានសុំទោសជាសាធារណៈ ប៉ុន្តែបណ្តឹងផ្លូវការនាំឲ្យមានការស៊ើបអង្កេតពីប៉ូលិស ៕ សុរ្ម័ន

_92280860_indo _92280866_indo2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *