ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មាន​បំណង​ជួប​ជាមួយ​លោក​គឹ​ម​ ជុង​អ៊ុ​ន​

​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ ស្រី​ Park​ Geun-Hye​ បាន​ថ្លែង​កាលពី​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ថា​ លោក​ ស្រី​មាន​បំណង​ជួប​ពិភាក្សា​ដោយ​គ្មាន​ លក្ខខណ្ឌ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម​ ជុង​អ៊ុ​ន​។​ លោកស្រី​បាន​ជំរុញ​ ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​គួរតែ​ឆ្លើយ​តប​ ប្រកបដោយ​ផល​វិជ្ជមាន​ចំពោះ​សំណើ​ របស់​ទីក្រុង​សេ​អ៊ូ​ល​ដែល​ស្វែងរក​ជំនួប​ ពិភាក្សា​នេះ​ ។​

​កាលពី​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៥​ លោកស្រី​Park​ បាន​ថ្លែង​ដែរ​ ថា​ លោកស្រី​ចង់​ជួប​ពិភាក្សា​“​ទោះបី​ នរណា​ក៏​ដោយ​”​ដើម្បី​បញ្ចប់វិបត្ដិ​ស្ថាន​ ការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ។​ ជាមួយ​ គ្នា​នេះ​លោកស្រី​មាន​គម្រោង​ឱ្យ​គ្រួសារ​ ដែល​បែកបាក់​សម័យ​សង្គ្រាម​ជួបជុំ​គ្នា​។​ កាលពី​សបា្ដហ៍​មុន​ ទីក្រុង​សេ​អ៊ូ​ល​បាន​ មាន​គម្រោង​ជួប​ពិភាក្សា​ថ្នាក់​មន្ដ្រី​ជាន់​ ខ្ពស់​នៅ​តាម​បន្ទាត់​ព្រំដែន​ដើម្បី​លើក​ ឡើង​ពិភាក្សា​ពី​បញ្ហា​ផ្សេង​ មាន​ដូច​ជា​ ការ​រួបរួម​គ្រួសារ​ដែល​បែកបាក់​កាលពី​ សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ ។​

​នៅ​ក្នុង​ឱកាស​ដ៏​កម្រ​មួយ​បង្ហាញមុខ​ ជា​សាធារណៈ​កាលពី​សបា្ដហ៍​មុន​ លោក​ គឹ​ម​ ជុង​អ៊ុ​ន​ មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ ថ្លែង​ដែរ​ថា​ លោក​មាន​បំណង​បើក​ឱ្យ​ មាន​ជំនួប​ចរចា​មន្ដ្រី​ថ្នាក់ខ្ពស់​ជាមួយ​ទី​ ក្រុង​សេ​អ៊ូ​ល​ ។​ លោកស្រី​ Park​ បាន​ អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​ឆ្លើយ​តប​ដោយ​ វិជ្ជមាន​ចំពោះ​សំណើ​របស់​ទីក្រុង​សេ​អ៊ូ​ល​ ដោយ​បញ្ជាក់​ថា​ “​ទីក្រុង​ព្យុ​ង​យ៉ាង​គួរតែ​ ឆ្ពោះទៅ​រក​កិច្ច​ពិភាក្សា​ប្រកបដោយ​ ផល​វិជ្ជមាន​”​វិញ​ហើយ​ ។​ លោកស្រី​ក៏​ បាន​លើក​ឡើង​ពី​គម្រោង​ចង់ឱ្យ​ក្រុម​ គ្រួសា​ដែល​បែកបាក់​ជួបជុំ​គ្នា​នៅ​ក្នុង​ខែ​ កុម្ភៈ​ ខាង​មុខ​នេះ​ ។​

​កូរ៉េ​ទាំង​ពីរ​បាន​យល់ព្រម​ជួប​ពិភាក្សា​ ជា​ថ្មី​ ក្រោយ​ពេល​មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាង​ ជើង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ សេ​អ៊ូ​ល​ចូលរួម​អបអរ​ការ​ប្រកួត​កីឡា​ អាស៊ាន​ហ្គេ​ម​ដែល​ធ្វើ​ឡើង​កាលពី​ខែ​ តុលា​ ឆ្នាំ​២០១៤​។​ ប៉ុន្ដែ​ការ​ពិភាក្សា​មិន​ ទទួល​បាន​ផល​ផ្លែផ្កា​ ហើយ​ស្ថានការណ៍​ កាន់តែ​តានតឹង​ថែម​ទៀត​នៅ​តាម​បន្ទាត់​ ព្រំដែន​ដែល​ស្ទើរតែ​ផ្ទុះអាវុធ​។​ ទីក្រុង​ ព្យុ​ង​យ៉ាង​បាន​គំរាម​ឱ្យ​ទីក្រុង​សេ​អ៊ូ​ល​ ត្រូវ​បញ្ឈប់​សកម្មភាព​បាញ់​បង្ហោះ​ខិត្តប័ណ្ណ​នៅ​តាម​បន្ទាត់​ព្រំដែន​រិះគន់​មេ​ ដឹកនាំ​កូរ៉េ​ខាងជើង​ ៕

140303183219-park-geun-hye-south-korea-president-entertain-feature

Loading...

Leave a Reply

Your email address will not be published. Required fields are marked *