ប្រធានាធិបតី​ហ្វីលីពីន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ធ្នូ នេះ

ភ្នំពេញ​៖ ក្រសួងការបរទេស បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៨ ធ្នូ ម្សិលមិញ ថា ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន គឺ​លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​តឺ​តេ​( Rodrigo Duterte ) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ធ្នូ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Loading...