ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​អំពាវនាវ​ ឱ្យ​រាជរដ្ឋាភិបាល​ កម្ពុជា​ជួយ​ជម្រុញ​សម្រួល​ផ្តល់​លិខិត​ស្នាម​ឱ្យ​ពលករ​ម្ពុ​ជា​ចូល​មក​ធ្វើការ​ស្របច្បាប់​

​ខេត្ត​ឈុ​ន​បុរី​-​ថៃ​ ៖ ​ ​ថ្លែង​ក្នុង​ពិធី​កិច្ចប្រជុំ​សម្របសម្រួល​រៀបចំ​ដោយ​ក្រុមការងារ​អ្នក​សារព័ត៌មាន​ប្រចាំ​ ភូមិ​ ភាគ​ទី​៧​នៃ​ប្រទេស​ថៃ​ជាមួយ​និង​អ្នក​សារព័ត៌មាន​កម្ពុជា​រៀបចំ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សួន​ នុង​ នុ​ច​ ក្រុង​ ផាត​តា​យ៉ា​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​បុរី​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ជម្រុញ​និង​សម្រួល​ដល់​ការ​ផ្តល់​លិខិត​ឯកសារ​ឆ្លង​ដែន​ដល់​ពលករ​កម្ពុជា​ឱ្យ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ក៏​ដូច​ក្នុង​ខេត្ត​ឈុ​ន​បុរី​ដើម្បី​ឱ្យ​ស្របច្បាប់​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលករ​កម្ពុជា​ចៀស​ផុត​ពី​ បញ្ហា​ប្រឈម​ផ្លូវច្បាប់​ ការ​ជួញដូរ​មនុស្ស​និង​ការ​កេង​កម្លាំង​ពលកម្ម​។​

​ ​លោក​ ធីប​មឿ​ន​ ឆៃ​ផូ​ស៊ី​ស៊ី​ន​ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​ បុរី​ បាន​លើក​ឡើង​ទៀត​ ថា​៖​ពក​លករ​កម្ពុជា​ដែល​ចូល​មក​ធ្វើ​ការងារ​ស្របច្បាប់​ក្នុង​ខេត្ត​ឈុ​ន​ បុរី​មាន​ចំនួន​ សរុប​១​ សែន​ ៦​ម៉ឺន​៩​ពាន់​៥២១​នាក់​ ក្នុង​នោះ​មាន​ស្រី​៥​ម៉ឺន​៧​ពាន់​៥១៨​នាក់​ ពលករ​ទាំងនោះ​ ភាគច្រើន​ធ្វើការ​ជា​កម្មករ​សំណង់​ កន្លែង​កសិដ្ឋាន​ និង​រោងចក្រ​។​ រីឯ​ពលករ​កម្ពុជា​ចូល​មក​ ធ្វើការ​ខុសច្បាប់​ លោក​ពុំ​បានដឹង​ចំនួន​ពិតប្រាកដ​នោះ​ទេ​។​

​ ​លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ឈុ​ន​ បុរី​ ប្រទេស​ថៃ​ បាន​លើក​ឡើង​ទៀត​ថា​៖​ខាង​មន្ទីរ​ ការងារ​ខេត្ត​ឈុ​ន​ បុរី​ ក៏​ដូច​ជា​រា​ដ្ឋា​ភិ​បាល​ប្រទេស​ថៃ​ បាន​មាន​វិធានការ​ទប់ស្កាត់​ ការ​ជួញ​ ដូរ​មនុស្ស​និង​កេង​កម្លាំង​ពលកម្ម​និង​ទប់ស្កាត់​ថៅកែ​លោភ​សិទ្ធិ​ការងារ​ខុសច្បាប់​ថែម​ទាំង​ អនុវត្ត​គោរព​សិទ្ធិ​ពលករ​កម្ពុជា​ ឱ្យ​មាន​សិទ្ធិ​ស្មើគ្នា​ដូច​ប្រជាជន​ថៃ​នោះ​ដែរ​។​

​ ​លោក​ក៏​បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ មុន​និង​សម្រេចចិត្ត​ចូល​មក​ធ្វើ​ការងារ​នៅ​ក្នុង​ ប្រទេស​ថៃ​ត្រូវ​តែ​ស្វែងរក​ទទួល​នូវ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ពី​ស្ថានភាព​កន្លែងធ្វើការ​ងារ​នោះ​ សិន​។​ពីព្រោះ​បើសិន​ពលករ​កម្ពុជា​ក្តាប់​មិន​បាន​ពី​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះនោះ​ទេ​ពួក​គេ​អាច​ប្រឈម​និង​ការ​ចាញ់បោក​ពី​ក្រុម​មេខ្យល់​និង​ប្រឈម​ការ​ជួញដូរ​កម្លាំង​ពលកម្ម​។​លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា​៖​ប្រទេស​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​ដើម្បី​ជម្រុញ​វិស័យសេដ្ឋកិច្ច​ប្រទេស​ថៃ​ឱ្យ​កាន់តែ​រីក​ចម្រើន​ហើយ​ពលករ​កម្ពុជា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជម្រុញ​វិស័យ​កិច្ច​ប្រទេស​ថៃ​ នោះ​ផង​ដែរ​។​

​ ​គួរ​បញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​១៤​ រូប​មក​ពី​អង្គភាព​ទូរទស្សន៍​ វិទ្យុ​ និង​កាសែត​ ដឹកនាំ​ដោយ​ការិយាល័យ​ បណ្តាញ​ផ្សព្វផ្សាយ​ ព័​ត៏​មាន​អាស៊ាន​ នៅ​កម្ពុជា​ហៅ​កាត់​(UMA)​មាន​ទីស្នាក់ការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ តប​តាម​ការ​ អញ្ជើញ​អង្គភាព​សារ​ព័​ត៏​មាន​ប្រចាំ​ភូមិភាគ​៧​របស់​ប្រទេស​ថៃ​ ដឹកនាំ​ដោយ​ លោកស្រី​ ឌួ​ង​ ម៉ា​ន​ ស៊ី​កិច្ច​វិ​ឡៃ​គុណ​ ជំនួយការ​ការិយាល័យ​ទំនាក់ទំនង​អង្គភាព​សារ​ព័​ត៏​មាន​ប្រចាំ​ភូមិភាគ​៧​ ប្រទេស​ថៃ​ និង​មានការ​ចូលរួម​ពី​ប្រធាន​ស្ថានីយ៍​វិទ្យុជាតិ​ថៃ​ប្រចាំ​ខេត្ត​ឈុ​ន​ បុរី​ និង​អស់លោក​ លោកស្រី​មក​ពី​ស្ថានីយ៍ទូរទស្សន៍​ វិទ្យុ​និង​កាសែត​ថៃ​ បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រៀបចំ​ ធ្វើ​ឡើង​នៅ​ខេត្ត​ឈុ​ន​ បុរី​ ក្រុង​ផាត​តា​យ៉ា​ ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ។

​ក្នុង​កិច្ច​ប្រ​ ជុំនោះ​គេ​ មើលឃើញ​ថា​គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​ទំនាក់ទំនង​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ​បទ​ ពិសោធន៍​ រវាង​ គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វិស័យ​សារព័ត៌មាន​នៃ​ប្រទេស​ទាំង​២​ ដែល​ជា​ ប្រទេស​ជាប់​ព្រំដែន​និង​គ្នា​ជា​ពិសេស​គ្រា​ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ធ្វើ​សមា​ហរ​ណ​ កម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។​

ក្នុង​ឱកាស​បេស​កម្មក​ការងារ​ នៅ​ខេត្ត​ ឈុ​ន​ បុរី​ នោះ​ដែរ​ ក្រុម​អ្នក​សារព័ត៌មាន​ភូមិភាគ​៧​របស់​ប្រទេស​ថៃ​ ក៏​អញ្ជើញ​ក្រុម​អ្នក​សារ​ ព័ត៌មាន​កម្ពុជា​ទៅ​ទស្សនៈ​ កិច្ច​សិក្សា​ស្វែង​យល់​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អភិវឌ្ឍ​ វិស័យ​កសិកម្ម​ដ៏​ធំ​មួយ​នៅ​វត្ត​សាំង​វ៉ា​រ៉ា​រាំ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៧​តាម​តម្រិះ​របស់​ព្រះ​ មហា​ ក្សត្រ​ថៃ​មាន​ផ្ទៃដី​ជាង​៥​ហិ​កតា​ដើម្បី​បណ្តុះបណ្តាល​ប្រជាជន​ថៃ​និង​និស្សិត​ថៃ​រួម​និង​ និស្សិត​ បរទេស​រៀន​ផ្នែក​កសិក​កម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ចុះ​ធ្វើ​កាម​សិក្សា​ឱ្យ​មាន​ជំនាញ​វិស័យ​កសិកម្ម​ ។​

អញ្ជើញ​ចូលរួម​ស្វែង​យល់​ពី​ការ​កសាង​រម្យ​ណី​យ​ដ្ឋា​ន​កែ​ច្នៃ​ដ៍​ល្បីល្បាញ​នៅ​ក្នុង​ក្រុង​ផាត​តា​យ៉ា​ សួន​ នុង​ នុ​ច​ ដែល​ជា​រម្យ​ណី​យ​ដ្ឋា​ន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ក្នុង​មួយ​ ឆ្នាំៗ​រាប់​ម៉ឺ​មនាក់​ចូល​មក​ទស្សនា​ និង​អញ្ជើញ​ទស្សនា​ស្វែង​យល់​បន្ទាយ​ហ្វឹកហ្វឺន​កងទ័ព​ជើង​ ទឹក​ទាហាន​ថ្មី​ស្តី​ពី​ការ​បណ្តុះបណ្តាល​វិស័យ​កសិកម្ម​ជូន​ដល់​កង​ទ​ព័​សម្រាប់​ផ្គត់​អង្គភាព​ ផង​ដែរ​៕​វិច្ឆិកា​

xdd1 (3)
xdd1 (2)
xdd1 (4)
xdd1 (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *