ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ យក​អំណោយ​ទៅជូន​រដ្ឋបាល​ខណ្ឌដង្កោ សម្រាប់​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក

ភ្នំពេញ​: លោកស្រី កាន់​រតនៈ ឧប្បល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​និង​លោកស្រី ម៉ាន ម៉ៃ មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ បាន នាំយក​អំណោយ​ស្បៀង អាហារ និង​ថវិកា​មួយ ចំនួន​ទទួលបាន​ពី​សប្បុរសជន​ទៅជូន​លោកស្រី គឹម ញិ​ប អភិបាល​ខណ្ឌដង្កោ សម្រាប់​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​នៅតាម​ផ្ទះ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​ដង្កោ​។​

​អំណោយ​របស់លោក​ព្រឹទ្ធាចារ្យ វ៉ាន់ ឆាយ និង​លោកយាយ ទូច សុខា ,​លោកយាយ ម៉ន វ៉ាន់​ស៊ី ព្រមទាំង​បុត្រ និង​ចៅ ,​លោក​សែម សាន និង​លោកស្រី ម៉ន ច​ន្នី ជា​សប្បុរសជន​ផ្តល់ជូន​រដ្ឋ បាល​ខណ្ឌ​រួមមាន​អង្ករ​ទំងន់​២​តោន​,​ទឹក​សុទ្ធ​២០ កេស​, ទឹក​ស៊ី​អី​វ​២០​យួរ​ទឹកត្រី​២០ យួរ​,​ម៉ាស​២ កេស​ធំ​, អាកុល​២​កាន (៦០​លីត្រ​), មី​ចំនួន​២០​កេស​ធំ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី កាន់​រតនៈ ឧប្បល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា លោក​ព្រឹទ្ធាចារ្យ ព្រមទាំង​ក្រុមគ្រួសារ បាន​ចែករំលែក​នូវ​ស្បៀងអាហារ​និង​ថវិកា​ចំនួន​៤​លាន​រៀល ដល់​រដ្ឋបាល​ខណ្ឌ ដើម្បី​ជួយ សំរួល​ដល់​ទុក្ខលំបាក​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​និង​តាម​ផ្ទះ ដែលជា​ការចូល​រួមជាមួយ​រាជ​រដ្ឋា​ភិល​ក្នុងការ​ទប់ស្កាត់​បង្ការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ក្នុង​សហគមន៍​និង​ក្រុមគ្រួសារ​។​

​ដោយឡែក​លោកស្រី គឹម ញិ​ប អភិបាល​ដង្កោ​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រួសារ​សប្បុរសជន ដែល​បាន​ចែករំលែក​នូវ​ស្បៀងអាហារ និង​ថវិកា​មួយចំនួន​ដល់​រដ្ឋបាល​ខណ្ឌ ដើម្បី​យកទៅ​ចែក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ខណ្ឌដង្កោ​។ លោកស្រី​អភិបាលខណ្ឌ​សូម​ជូនពរ​សប្បុរសជន​ជួបតែ​សេចក្តីសុខ​ចំរើន​។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​សាលាខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ នាពេល​បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​ឆ្លង​វិជ្ជមាន​វីរុស​កូ​វី​១៩​ថ្មី ចំនួន​២៧​នាក់ ,​អ្នក​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣០១៥​នាក់ ក្នុងនោះ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អនុវិទ្យាល័យ​ដង្កោ ចំនួន​១០១​នាក់ ចំណែក ក្រៅពីនេះ​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​រដ្ឋបាល​សាលាខណ្ឌ​ដង្កោ បាន​ចុះ​ធ្វើការ ងារ​អប់រំ​ផ្សព្វផ្សាយ​ចែក​ម៉ាស អាកុល​ដល់​ប្រជាពលរដ្ឋ​តាម​ផ្សារ ទីប្រជុំជន​សា​ធា រណៈ នៅតាម​ផ្ទះជួល ភាគច្រើន មាន​កម្មករ​ស្នាក់នៅ ជាប់​ជាប្រចាំ​។ ជាមួយគ្នា​នោះ​រដ្ឋបាល​ខណ្ឌ​បាន​ឧបត្ថម្ភ​ស្បៀង អាហារ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ច​ត្តា​ឡី ស័ក នៅតាម​ផ្ទះ ផងដែរ​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​,​រដ្ឋបាល​ខណ្ឌ បាន​ចាក់​សារ​អប់រំ​ប្រជាពលរដ្ឋ តាម​ឧ​ឃ្ឃោ​សន​ស័ព្ទ ដឹក​តាម​រឺ​ម៉ក​ម៉ូតូ រថយន្ត ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ សាស្ត្រ​ខណ្ឌ​ឲ្យ​ពួកគាត់ ពាក់​ម៉ាស់​នៅ ពេលចេញ​ដំណើរ​ទៅ​ក្រៅ​កន្លែង​ទីសាធារណៈ និង​សារ​ស្តីពី​ការអនុវត្ត​ផាក ពិន័យ​ជា​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ដល់ ១​លាន​រៀល និង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ទៅតាម​ច្បាប់​កំណត់​ផងដែរ ក្នុងករណី​មាន​ចេតនា ចម្លង​វីរុស​កូ​វីដ​១៩​ថ្មី ទៅ​អ្នកដទៃ ឬ ក្រុម​អ្នក​ដែលមាន​អង្គការ​ចាត់តាំង​៕​

Loading...