ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ ជាង​មួយឆ្នាំ លោក ញា​ញ់ ជាប​ហ៊​ង ប្រមូល​លុយ​ពុករលួយ គ្រប់ទឹក?

ខេត្តកំពង់ស្ពឺ៖ អំពើពុករលួយ​ដ៏​ធំ​ទើប​និង​ត្រូវបាន​ទម្លាយ​ចេញពី មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ ២០១៦ រហូតដល់​សព្វថ្ងៃនេះ បន្ទាប់ពី លោក ញា​ញ់ ជាប​ហ៊​ង បាន​ដឺ​ក​នាំ​មន្ទីរ ជំនួស លោក​អតីត​ប្រធាន​មន្ទីរ អៀ ពិសិដ្ឋ មក​នោះ លោក​ប្រធាន​ថ្មី ញា​ញ់ ជាប​ហ៊​ង បាន​បង្កើត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​កិបកេង​ថវិកា​ចំណាយ​របស់​មន្ទីរ ដោយ​បង្កើត​មន្ត្រី​កិច្ចសន្យា​ខ្មោច មិនតិចជាង២០រូប ក្នុងចំណោម​មន្ត្រី​កិច្ចសន្យា៤០រូប សំរាប់​ឆ្នាំ២០១៧នេះ ។

ក្រៅពីនោះ​លោក​ប្រធាន​មន្ទីរ ក៏បាន​រួម​ដៃ និង​មន្ត្រី​ជំនិត ធ្វើការ​កិបកេង​ការ​ចំ លើ​ផ្នែក​ថែទាំ​ជុស​ជុល​អគារ​មន្ទីរ សម្ភារៈ​បច្ចេកទេស ប្រេង ស​ម្ភ​រៈ​ផ្នែក​រដ្ឋបាល រួម​ប្រាក់​មួយផ្នែក នៃ​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ជា​ប្រភេទ​ថវិកា​បុរេប្រទាន​របស់​មន្ទីរ ។ ហើយ​មនុស្ស​ដែលជា​បក្ខពួក លោក​ប្រធាន​មន្ទីរ បាន​ឃុបឃិត​គ្នា បន្ថែមចំនួន​បេសកម្ម​ខ្យល់ ដើម្បី​បាន​ប្រាក់ ស៊ីចាយ​យ៉ាង​សប្បាយ ក្រោយពេល​ប្រាក់​សោ​ហ៊ុ​ទូទាត់​ក្នុងប្រទេស ត្រូវបាន​បង្វិល​ចូល​គណនី​ធនាគារ​រួច​នោះ។

ប្រភព​បានឲ្យដឹងថា ក្នុង​រយៈ​ជាង១ឆ្នាំនេះ លោក​ប្រធាន​មន្ទីរ ញា​ញ់ ជាប​ហ៊​ង បាន​ប្រមូល​លុយ​ពុករលួយ ខ្ទង់៣០០លាន​រៀល ក្នុងនោះ​មួយផ្នែកធំ គឺ បាន​ពី​ការប្រមូល​លុយ​ប្រាក់ខែ របស់​មន្ត្រី​កិច្ចសន្យា​ខ្មោច ដែលមាន​ឈ្មោះ តែ​មិន​បំរើការ​ងារ​ជូន​មន្ទីរ ដោយសា​ម៉ី​ខ្លួន​ម្ចាស់​បាន​ផល​មួយផ្នែក​តូច ឯ​លោក​ប្រធាន​មន្ទីរ​បាន​ផល​មួយផ្នែកធំ ។

សម្រាប់​មន្ត្រី​កិច្ចសន្យាម្នាក់ៗ ក្នុង១ខែ​ទទួល​ប្រាក់៥០ម៉ឺន ៤០នាក់​ក្នុង​មួយខែ រដ្ឋ​ចំណាយ​ប្រាក់ខែ​អស់​ចំនួន២០លាន​រៀល ប៉ុន្តែ​ក្នុងនោះ​មាន មន្ត្រី​កិច្ចសន្យា​មួយចំនួន​តូច​បាន​បំរើកា​រងារ​ពិតប្រាកដ មួយចំនួនទៀត​មិនបាន​បំរើការ​ងារ​ទេ ដោយ​គេ​ដាក់ឈ្មោះ​យកប្រាក់​បើក​ចែកគ្នា​រវាង​ម្ចាស់​ឈ្មោះ​និង​លោក​ប្រធាន​មន្ទីរ​ដូច្នោះ​ទើប​មន្ទីរ​នេះ​មាន​មន្ត្រី​កិច្ចសន្យា​ច្រើន​នោះ។

ប្រភព​បានឲ្យដឹងថា នៅ​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ សព្វថ្ងៃ មាន​អនុប្រធាន​មន្ទីរ ៣រូប គឺ លោក ហ៊ី រិទ្ធី លោក សួង ប៊ុន​ហៅ លោក ណុប ព្រី​ន ប៉ុន្តែ អនុប្រធាន​ទាំងបី មិនសូវ​គឺ បានផ្ដល់​អំណាច​ដូច​លោក ប្រធានការិយាល័យ​រដ្ឋ​បាល ឆន សម្បត្តិ រួម​និង​មន្ត្រី២រូប​ផ្សេងទៀត ។

ដោយសារ​អំពើពុករលួយ​នេះ បានធ្វើឲ្យ​មន្ត្រី​ដែល​ខិតខំ​បំរើ​ក​ការងា​ពិតប្រាកដ កើត​ការមិន​ពេញចិត្ត តែ​ពួកគាត់​ចេះ​ស៊ូទ្រាំ ដើម្បី​បន្តការងារ​រង់ចាំ​ថ្ងៃ​ចូលនិវត្តន៍ ។ ករណីនេះ​គួរ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក លឹម គានហោ ក្រសួង​មុខងារសាធារណៈ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​ចាត់វិធានការ​ចុះ​ស្រាវជ្រាវ​បន្ទាន់ ដើម្បី​កុំឲ្យ​ដំបៅ​មួយ​នេះ​ក្លាយជា​ជំងឺមហារីក ៕

 

Loading...