ប្រធាន​​ចំណតរថយន្ត និង ប្រធាន​ផ្សារ​ដើ​មគរ រងការព្រមានដកចេញពីតួនាទី  បើ​​មិន​សហការគ្នា​​រៀបចំសណ្តាប់ធ្នាប់នឹងប្រឈមការដកចេញ  ​

(​ភ្នំពេញ) ​៖ ថ្លែងព្រមានចំៗអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង លើកឡើងថា ប្រធានចំណោតរថយន្តនិងប្រធានផ្សារដើមគរ ត្រូវសហគ្នារៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ និងចំណោតរថយន្ត ពិសេសជិតស្ពានអាការថ្មើរជើងថ្មីដែលទើបបានសម្ភោធដាក់ឲ្យដំណើរជាផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី​២៤​ខែកក្កដានេះ ។  ការថ្លែង​ព្រមាន​​ដកមន្ត្រីបម្រើការងារនៅផ្សារដើ​មគរខាងលើនេះ របស់ អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសម្ភោធស្ពានថ្មើរជើងថ្មីផ្សារដើមគរ ។

ទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារដើមគរ ស្នើសុំអភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ បើកផ្លូវចេញចូលក្នុងផ្សារគរ ព្រោះរាល់ថ្ងៃ រថយន្តតែងយកមកចតបាំងផ្លូវធ្វើដំណើរពិបាកចេញចូលយ៉ាងខ្លាំង ។ ផ្ដើមចេញពីបញ្ហានេះទើបអភិបាលរាជធានីភ្នំពេញធ្វើការព្រមានដកប្រធានផ្សារនិងប្រធានបេនឡានផ្សារដើមគរ គឺស្ថិតក្រោមក្រខ្សែភ្នែក មន្ត្រីរាជការរាប់សិបនាក់ និង ប្រជាពលរដ្ឋ អាជីករផ្សារដើមគរផងនោះ ។ ដោយឯកឧត្តមបញ្ជាក់ថា បើធ្វើការងារមិនត្រូវគ្នាទេ បើត្រូវដកគឺដកទាំងពីរនាក់តែម្តង។ 

ឯកឧត្តមមាន​ប្រសាសន៍​ថា ប្រធាន​​ចំណតរថយន្ត​ផ្សារ​ដើម​គរ ត្រូវមាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ ​ចៀស​វាង​ការ​ថ្នាំងថ្នាក់ ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អាជីវករ។​ប្រធាន​ផ្សារ​និង​អ្នកគ្រប់គ្រង​ចំណោតយន្ត​ផ្សារ​ដើម​គរ​ត្រូវ​រួម​គ្នា ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនេះ​ឲ្យ​បាន​ល្អ​ សំខាន់​ត្រូវ ការចតត្រូវទុកឲ្យមាន​ច្រក​ចេញចូល​ទៅ​ក្នុង​ផ្សារ​បាន​​ស្រួលជាងសព្វថ្ងៃ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ​ឃួ​ង ស្រេ  បានអំពាវនាវដល់ អ្នកគ្រប់គ្រងផ្សារដើមគរ ប្រជាពលរដ្ឋ អាជីវករ ពោលអ្នកដែលទទួលបានផល ពីផ្សារដើមគរទាំងអស់ គឺត្រូវរួមសហគា្ន ក្នុងនាមប្រជាពលរដ្ឋខ្មែរតែមួយ ដែលងើបចេញពីបាតដៃទទេដូចគ្នា ។ ឯកឧត្តមអភិបាលរាជធានី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានថ្មើរថ្មីនេះ សូមចូលរួមជួយថែរក្សាស្ពាននេះទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម និងប្រើប្រាស់បានយូរអង្វែង តកូនចៅយើងទៅថ្ងៃអនាគត់ ។ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព បង្កើតឱកាសជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ក្នុងការប្រកបរបររកស៊ីនិងមានជីវភាពធូរធាគ្រប់ៗគ្នា ព្រមអាចធ្វើដំណើរទៅមកគ្រប់ទីកន្លែងទាំងយប់ទាំងថ្ងៃ ដោយគ្មានការបារម្ភអ្វីទាំងអស់ ទាំងនេះគឺជាគុណបំណាចនៃសន្តិភាព មានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យគ្រប់ទីកន្លែង ៕ 

Loading...