ប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចង់ឃើញ រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ទទួលបានជ័យលាភីរំដូល៣ទងទាំងអស់យ៉ាងយូរត្រឹមឆ្នាំ២០២១

ភ្នំពេញ​៖ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវក្តីសង្ខឹមខ្ពស់ ចំពោះថ្នាក់ដឹកនាំ រាជធានី-ខេត្តទូទាំងប្រទេស សម្រាប់ឆ្នាំ២០២១ គ្រប់បណ្តាខេត្តទាំងអស់និងទទួលបានជ័យលាភីពានរង្វាន់ផ្ការំដូល៣ទងគ្រប់ៗគ្នាដើម្បីអបអរសាទរវេទិការទេសចរណ៍អាស៊ានលើកទី៣ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ឲ្យក្រសួងទេសចរណ៍ធ្វើម្ចាស់ផ្ទះវេទិការនេះ ។

ការថ្លែងបែបនេះរបស់ លោក រដ្ឋមន្ត្រី បានធ្វើឡើងក្រោយពិធីប្រគល់ជ័យលាភី ផ្ការំដូល២ទង ដល់បេក្ខភាព រាជធានី ខេត្ត ក្រុង និងខណ្ឌ ក្នុងវេទិការជាតិទីក្រុមស្អាតលើកទី៦ ក្រោមប្រធានបទ “ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា” នាព្រឹក១៤កើត ខែផល្លុន នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។

ប្រធានគណៈកម្មការវាយតម្លៃទីក្រុង មានប្រសាសន៍ថា អត្ថប្រយោជន៍ពីចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺការចូលរួម របស់ប្រជាពលរដ្ឋ កាលណា ពួកគាត់ឃើញ ទីក្រុងរបស់ស្អាត មានភាពបៃតង អនាម័យ និងសណ្តាប់ធ្នាប់ល្អ ហើយទីក្រុង របស់ពួកគាត់ទទួលបានជ័យលាភីពានរង្វាន់ នោះគឺជាមោទនភាព របស់ពួកគាត់ ម្យ៉ាងទៀត ភាពល្អ និងបៃតងនេះ បានជួយដល់ផាសុខភាព របស់មនុស្សច្រើនណាស់ ដូច្នេះនៅទីក្រុងណាក៏ដោយ ឲ្យឃើញភាពបៃតង គឺទេសចរគេចូលចិត្តទៅលេងច្រើនហើយ វាចំណេញដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់ របស់បងប្អុនប្រជាពលរដ្ឋរស់នៅទីនោះ។

លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមការកត់សម្គាល់ ទីក្រុងណា ដែលបានប្រារព្វពិធីបុណ្យ ទន្លេ និង បុណ្យសទ្រ រួចមកគឺខេត្ត ក្រុងទាំងនោះ មានការកើនឡើងពិន្ទុច្រើន ក្នុងចលនាប្រឡងប្រណាំងទីកុងស្អាតនេះ។ ក្នុងនោះមាន ដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ សុទ្ធតែទទួលបានពិន្ទុកើន ពីគ្មានចំណាត់ថ្នាក់ មកមានចំណាត់ថ្នាក់ និង ពីផ្ការំដូល២ទង់ឈានមកទទួលបានផ្ការំដូល៣ ដូច បុណ្យទន្លេ និងបុណ្យសមុទ្រនេះបានជួយដល់រដ្ឋបាលខេត្ត ក្រុងជាប់ មាត់សមុទ្រ និងជាប់ដងទន្លេបានច្រើនណាស់ ។

លោករដ្ឋមន្ត្រីមានការជឿជាក់ ចំពោះថ្នាក់ដឹកនាំ រាជធានី ខេត្តទាំងអស់ យ៉ាងយូរត្រឹមឆ្នាំ២០២១ ទាំងអស់គ្នានិងទទួលបាន ផ្ការំដូល៣ យ៉ាងហោចណាស់ ក៏អ្នកធ្លាប់ទទួលបានផ្ការំដូល២ទង់ និងឡើងមក៣ទង់ និង អ្នកធ្លាប់ទទួលបាន ១ទង់ និងឈានឡើងមក២ទង់ពុំខានឡើយ។ ក្តីសង្ឃឹមនេះ ក៏តែ ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ ធ្វើម្ចាស់ផ្ទះរៀបចំវេទិការទេសចរណ៍ អាស៊ានលើកទី៣ ឆ្នាំ២០២១ ។

ប្រសិនបើ ឆ្នាំ២០២១យើងមិនទាន់ទទួលជ័យលាភីផ្ការំដូល៣គ្រប់គ្នា ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់ថា នៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់កីឡាស៊ីហ្គេមលើកទី៣២នោះ គ្រប់រាជធានី ខេត្ត ត្រូវតែទទួលបានផ្ការំដូល៣គ្រាប់គ្នាមិនខាន់ឡើយ។

សូមជម្រាប់ថា ទន្ទឹមនិងការអនុវត្តចលនាប្រឡងប្រណាំងទីក្រុងស្អាតប្រកបដោយជោគជ័យជាផ្លែផ្កានៅថ្នាក់ជាតិ កម្ពុជាពិតជាមានមោទនភាព ដោយស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានដែលកម្ពុជាជាអ្នកដឹកនាំរៀបចំ ត្រូវបានយកទៅអនុវត្ត និងវាយតម្លៃទីក្រុងទេសចរណ៍នៅតាមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយកម្ពុជាក៏មានមោទនភាពដោយទីក្រុងទេសចរណ៍ចំនួន ៣ រួមមាន៖ ក្រុងបាត់ដំបង ក្រុងកែប និងក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងចំណោមជ័យលាភីសរុបចំនួន ២៣ នៅក្នុងតំបន់ ៕

 

Loading...