ប្រពន្ធចាក់ប្តី១កាំបិតរងរបួសធ្ងន់ ក្នុងជម្លោះមើលទូរទស្សន៍រឿងភាគឥណ្ឌា

ភ្នំពេញ: អ្នករត់ម៉ូតូឌុបម្នាក់ត្រូវប្រពន្ធរបស់ខ្លូនចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាម រងរបួសធ្ងន់ បន្ទាប់ពីកើតជម្លោះនៅក្នុងគ្រួសារ កាលយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

អ្នករត់ម៉ូតូឌុបរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធជាជនសង្ស័យ បានរត់គេចខ្លួន ដោយនាំទៅជាមួយកូនអាយុ៥ឆ្នាំម្នាក់ផងដែរ ។ បុរសរងគ្រោះត្រូវសាច់ញាតិជិតខាងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។

ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានត្រឡប់មកពីរត់ម៉ូតូឌុប ហើយហូបបាយជុំគ្រួសារ ។ បន្ទាប់មក បានទៅមើលទូរទស្សន៍ ពេលនោះ ក៏មានការប្រកែកគ្នាជាមួយប្រពន្ធ ដោយជនរងគ្រោះចង់មើលរឿងភាគឥណ្ឌា ប៉ុន្តែប្រពន្ធដែលជាអ្នកកាន់តេឡេបញ្ជានោះ មិនព្រមចុចឲ្យ ក៏កើតទំនាស់ ហើយប្រពន្ធបានស្ទុះទៅយកកាំបិតចុងស្រួចមកចាក់ប្តីរបស់ខ្លួបណ្តាលឲ្យហូរឈាមដូចគេអារ.កមាន់តែម្តង ៕

22

hous chet

Loading...

Leave a Reply

Your email address will not be published. Required fields are marked *