ប្រពន្ធចុងខឹងប្រពន្ធដើមវាយទ្រមខ្លួនដឹកដៃប្តីទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល

ប្រពន្ធចុងខឹងប្រពន្ធដើមវាយទ្រមខ្លួនដឹកដៃប្តីទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល

ភ្នំពេញ ៖ប្រពន្ធចុងដោយខឹងនិងប្រពន្ធដើមបានវាយខ្លួនព្រមទាំងយកកាបូបខោរអាវដោយទាំងទ្រព្យសម្បត្តិផ្សេងៗដែលមាននៅក្នុងកាបូបទៅបាត់ក៍បានសម្រេចចិត្តដឹកដៃកូននិងប្ដីមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែជួយអន្តរាគមន៍កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅចំណុចផ្ទះជួលផ្លូវលំក្រុម១៦ ភូមិទួលគោក សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ស្ត្រីជាប្រពន្ធចុងដែលបានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍បានអះអាងថាគាត់មានឈ្មោះហាន់ឡា(ហៅស៊ីហាន)ភេទស្រីអាយុ២៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅចំណុចកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទួលចំបក់ឃុំសង្កែស្រុករំដួលខេត្តស្វាយរៀងនិងមានកូនប្រុសចំនួន២នាក់ព្រមទាំងមានផ្ទៃពោះចំនួនជិត២ខែថែមទៀតផងរីឯប្ដីរបស់គាត់មានឈ្មោះរ៉ែនកៅឡាយភេទប្រុសអាយុ៤២ឆ្នាំមុខរបរអតិតជាមន្ត្រីអគ្គីស្សនីកម្ពុជាប៉ុន្តែបច្ចុប្បន្នដើរតភ្លើងតាមផ្ទះស្នាក់នៅជាមួយប្រពន្ធចុងចំណែកប្រពន្ធដើមត្រូវបានគេស្គាល់ថាមានឈ្មោះរស់សំណាងភេទស្រីអាយុ៤៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដើមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌមានជ័យរាជធានីភ្នំពេញនិងមានកូនចំនួន៣នាក់ស្រី១ម្នាក់ប្រុស២នាក់។

ស្ត្រីជាប្រពន្ធចុងបានអះអាងទៀតថា មុនពេលកើតហេតុកាលពីរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៥កន្លងមកថ្មីៗនេះប្រពន្ធដើមឈ្មោះរស់សំណាងបានជិះម៉ូតូឌុបពីច្បារអំពៅមកដល់ចំណុចកើតហេតុខាងលើក៍បានប្រទះឃើញខ្លួនជាប្រពន្ធចុងឈ្មោះហាន់ឡា(ហៅស៊ីហាន)រួចក៍បានស្ទុះទៅវាយនិងត្រូវបានអ្នកជិតខាងនិងប្ដីរបស់គាត់ចាប់បំបែកដើម្បីបញ្ចប់រឿង ប៉ុន្តែមិនបណ្ដាលឲ្យមាននរណារងរបួសនោះទេ ពេលនោះប្រពន្ធដើមមិនព្រមត្រឡប់ទៅផ្ទះវិញទេដោយរងចាំមកដល់វេលាម៉ោង១៩ជាងយប់ថ្ងៃខែឆ្នាំដដែលក៍បានសម្រេចចិត្តចូលទៅក្នុងផ្ទះជួលរបស់ប្រពន្ធចុងដើម្បីយកកាបូបសំលៀកបំពាក់ប្ដីរបស់គាត់ទៅផ្ទះវិញប៉ុន្តែត្រូវបានប្ដីរបស់គាត់ឈ្មោះរ៉ែនកៅឡាយបដិសេធមិនព្រមទៅជាមួយប្រពន្ធដើមឡើយដោយឡែកប្រពន្ធចុងឈ្មោះហាន់ឡា(ហៅស៊ីហាន)បានប្ដឹងចោទប្រកាន់ទៅប្រពន្ធដើមថាបានវាយខ្លួននិងយកកាបូបសំលៀកបំពាក់ដែលនៅក្នុងកាបូបនោះមានខ្សែរដៃស្លាកទីនចំនួន៥ជីនិងខ្សែរកស្លាកទីនចំនួន៧ជីទើបខ្លួនសម្រេចមកប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។

បុរសជាប្ដីវ័យ៤២ឆ្នាំដែលមិនមានភាពទទួលខុសត្រូវ បានប្រាប់ថារូបគាត់រយះពេលជិត២ខែមកហើយដែលរូបគាត់មិនបានទៅអើត ឫទៅលេងប្រពន្ធដើមឡើយដោយរូបគាត់បានផ្ញើរប្រាក់ទៅឲ្យជារៀងរាល់ខែថែមទៀតផង

បុរសជាប្ដីបានប្រាប់ទៀតថាគាត់ក៍នឹកស្មានមិនដល់ថានៅក្នុងកាបូបសំលៀកបំពាក់ដែលប្រពន្ធដើមរបស់គាត់បានយកទៅនោះមានខ្សែដៃនិងខ្សែករនោះឡើយនិងបានស្នើរឲ្យអ្នកសារព័ត៌មានសូមកុំចុះផ្សាយរឿងនេះអីព្រោះគាត់ខ្មាស់គេណាស់៕

18-09-2015d57871 d57872 d57873 d57874

Loading...

Leave a Reply

Your email address will not be published. Required fields are marked *