ប្រពន្ធដាស់ប្តីដេកយូ ប្តីខឹងទាញកាំបិតគប់ប្រពន្ធខុសឡងមកខ្លួនឯងវិញហូរឈាម នៅស្រុកតាវែង

ខេត្តរតនគិរី÷ ប្តីប្រពន្ធមួយគូរមានជម្លោះក្នុងគ្រួសារឈានដល់ប្រើអំពើហឹង្សាដោយចេតនាប្តីខឹងប្រពន្ធដាស់គប់កាំបិតប្រពន្ធខុសប្រពន្ធគប់វិញចំកែងជើងខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង២០នាទីព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាបូក ឃំុតាវែងលើ ស្រុតាវែង ខេត្តរតនគិរី ។

នគរបាលស្រុកតាវែងបានឲ្យដឹងថា ប្តីឈ្មោះ កោះ រោះ អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់ ត្រង់កែងជើងខាងឆ្វេង មានទីលំនៅភូមិឃំុកើតហេតុខាងលើ ។

នគរបាលបន្តថា មូលហេតុ ប្រពន្ធបានដាស់ប្តីកំពុងដេកឲ្យក្រោកឡើងទៅទិញម្ហូប ខណ:នោះប្តីបានខឹងប្រពន្ធដែលដាស់ខ្លួនកំពុងតែដេកស្រួលផងនោះក៏មួម៉ៅទាញយកកាំបិតគប់ប្រពន្ធខុស ប្រពន្ធគប់វិញចំកែងជើងហូរឈាមស្រោច ទៅមន្ទីរពេទ្យព្យាបាលដោយខ្លួនឯង។ រីឯប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ក្រោយមកប្តីបានសម្របសម្រួលបញ្ចប់រឿងដោយសារប្តីដឹងខ្លួនឯងខុសហើយសមត្ថកិច្ចត្រឡប់ទៅកន្លែងវិញ៕ ជាយដែន

Loading...