ប្រពន្ធដើមទាន់ប្តីដឹកនាងចុង អកុសលត្រូវឡានប្តីកិនជើងខ្ទេចម្ខាង

ខេត្តរតនគីរី៖ មាន​សេចក្ដីរាយការណ៍​បឋម​មួយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធដើម​ម្នាក់ បាន​តាម​ទាន់​ប្តី​មាន​ប្រពន្ធចុងហើយដឹកនៅនិងមុខ ស្រាប់តែ​ប្រពន្ធ​ដើម​​ហក់​តោងរ​ថយន្ត​របស់​ប្តី ព្រោះតែកំហឹង ជា​អកុសល​​របូតដៃធ្លាក់ ត្រូវ​រថយន្ត​របស់​ប្តី​បើក​កិន​បាក់ជើងខ្ទេចម្ខាង ដោយហេតុ​ការណ៍​នេះ បានកើត​ឡើង​នៅលើ​ទឹកដី​ខេត្តរតនៈគិរី ផ្សារ​បានលុង​។

ក្រោយពី​កិន​ជើង​ប្រពន្ធ​បាក់​ហើយ​នោះ លោក​ប្ដី​ដែល​មិន​ស្គាល់ឈ្មោះ​ខាងលើបាន​ចុះ​ពីលើ​រថយន្ត មក​ត្រកង​បី​ប្រពន្ធ​ទាំង​អារម្មណ៍​ឈឺចាប់ និង​ស្រែកថា «កម្មណាស់» ដោយ​មិន​នឹកស្មានថា ប្រពន្ធ​របស់ខ្លួន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់មិន​គិតពី​ជីវិត​ខ្លួន​ដូច្នេះ​សោះ តើ​ជា​កំហុស​របស់​អ្នកណា​…??៕

Loading...