ប្រពន្ធ​យំ​ដល់​សន្លប់​ពេល​ដឹង​ប្ដី​លួច​មាន​ប្រពន្ធ​ចុង ឯ​កូន​ស្រី​ក៏​និយាយ​យ៉ាង​ខ្លី​ឲ្យ​ឪពុក​ថា…​​​

ខ្ញុំ​និង​ប្រពន្ធ​បាន​ស្គាល់​គ្នា​ដោយ​សារ​មិត្តភ័ក្ដិ​ណែនាំ។ ​ជួប​គ្នា​ដំបូង ពួក​យើង​ក៏​មាន​អារម្មណ៍​ថា​មាន​និស្ស័យ​ជាមួយ​គ្នា​មែនទែន។ នាង​មើល​ទៅ​ជា​មនុស្ស​ដែល​កក់ក្ដៅ ចិត្ត​ល្អ ខ្ញុំ​ក៏​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់​ក្នុង​កែវ​ភ្នែក​របស់​នាង។ ពួក​យើង​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា រៀបការ​ជាមួយ​គ្នា និង​មាន​កូន។ មិន​ថា​ប្រពន្ធ​ និង​ខ្ញុំ​រវល់​ការងារ​ដូច​គ្នា ប៉ុន្តែ​នាង​ក៏​នៅ​ត្រលប់​មក​ធ្វើ​ការងារ​ផ្ទះ​មិន​ឲ្យ​ខ្វះ​ចន្លោះ។ មិត្តភ័ក្ដិ​និយាយ​ជាមួយ​ខ្ញុំ​គ្រប់​គ្នា​ថា​ខ្ញុំ​សំណាង​ណាស់​ដែល​មាន​នាង​ជា​ភរិយា។

កាល​នោះ ខ្ញុំ​ក៏​ដូច​មនុស្ស​ប្រុស​ធម្មតា​ទូទៅ ចប់​ការងារ​ក៏​ត្រលប់​មក​ផ្ទះ រាល់​ខែ​ពេល​បើក​ប្រាក់​ខែ​ក៏​យក​មក​ឲ្យ​ប្រពន្ធ។ ប្រពន្ធ​ខ្ញុំ​មិន​ត្រឹម​តែ​ធ្វើ​ការងារ​ផ្ទះ​ពូកែ​ទេ តែ​ថែម​ទាំង​ធ្វើ​ម្ហូប​ឆ្ងាញ់​យ៉ាង​ចំណាន។ កូន​ស្រី​ខ្ញុំ​ក៏​គួរ​ឲ្យ​ស្រឡាញ់ ជា​ដួង​ចិត្ត​របស់​ខ្ញុំ​និង​ប្រពន្ធ។ ក្រុម​គ្រួសារ​យើង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល។ រហូត​ដល់​ការងារ​ខ្ញុំ​រីក​ចម្រើន​ទៅ​មុខ បាន​ឡើង​តំណែង​កាន់​តែ​ខ្ពស់ ប្រពន្ធ​ខ្ញុំ​ក៏​ឈប់​ពី​ការងារ​ដើម្បី​មក​មើល​ថែ​ការងារ​ផ្ទះ ខ្ញុំ​ក៏​មាន​ពេល​ផ្ដោត​លើ​ការងារ​យ៉ាង​ពេញ​ដៃ​ពេញ​ជើង។
ព្រម​ៗ​គ្នា​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​កាន់​ច្រើន តំណែង​នាទី​របស់​ខ្ញុំ​នៅ​កន្លែង​ការងារ​ក៏​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ មាន​ពិធី​ជប់លៀង​ស្ទើរ​រាល់​ថ្ងៃ។ ខ្ញុំ​ត្រូវ​ទូរសព្ទ​ប្រាប់​ប្រពន្ធ​ថា​ខ្ញុំ​នឹង​ទៅ​ផ្ទះ​វិញ​យប់​ជ្រៅ មិន​បាច់​ចាំ​បាយ​ខ្ញុំ​ទេ នាង​ក៏​តែង​ប្រាប់​ខ្ញុំ​វិញ​ថា​កុំ​ផឹក​ច្រើន​ពេក​ណា​បង។

មាន​ពេល​មួយ​ក្នុង​ពិធី​ជប់លៀង​ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ​ប៊ី។ នាង​មាន​អាយុ​តិច​ជាង​ខ្ញុំ​៨​ឆ្នាំ និង​បាន​បែកបាក់​ស្វាមី។ ដោយ​សារ​ការងារ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជួប​នាង​ញឹកញាប់។ ត​មក​ខ្ញុំ​ក៏​បាន​ឮ​ថា​ប៊ី​និង​ប្ដី​នាង​បាន​បែក​បាក់​គ្នា​ដោយ​សារ​បញ្ហា​ម្ដាយ​ក្មេក​និង​កូនប្រសា ចំណែក​ប៊ី​ខ្លួន​ឯង​ក៏​បាន​និយាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្ដាប់​ដែរ។

ពេល​ឃើញ​នាង​និយាយ​ផង​យំ​ផង ខ្ញុំ​ចេះ​តែ​នឹក​អាណិត​នាង។ ពេល​វេលា​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ស្រឡាញ់​នាង។ ប្រៀបធៀប​ជាមួយ​ប្រពន្ធ​ខ្ញុំ ប៊ី​មាន​អាយុ​ក្មេង​ជាង អាច​មើល​ថែ​ខ្លួន​ឯង ទាន់​សម័យ មុខ​មាត់​ក៏​ស្អាត។ ដោយ​សារ​នាង​ចាប់​អារម្មណ៍​​ខ្ញុំ​ដូច​គ្នា ​ពួក​យើង​ក៏​ចាប់​ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្នា។

ពេល​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង ប៊ី​ប្រាប់​ខ្ញុំ​ថា​នាង​មិន​ចង់​បាន​អ្វី​ទេ គ្រាន់​តែ​ត្រូវ​ការ​នៅ​​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំ​ខ្លួន​ឯង​ក៏​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​មាន​ពេល​នៅ​ជាមួយ​ប៊ី និង​ខំ​រក​លេស រក​ហេតុ​ផល​មក​កុហក​ប្រពន្ធ។ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ដែល​សួរ​នាំ​អ្វី។ គ្រប់​ពេល​ដែល​ខ្ញុំ​មក​ផ្ទះ​វិញ នាង​ក៏​មើល​ថែ​ខ្ញុំ​យ៉ាង​ល្អ​ដូច​ធម្មតា ប៉ុន្តែ​យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​រអៀស​ចិត្ត។

មាន​ពេល​មួយ​ខ្ញុំ​សាក​និយាយ​លេង​សើច​ជាមួយ​ប្រពន្ធ​ថា “បង​ទៅ​ជប់លៀង​ញឹកញាប់ អូន​អត់​មាន​បារម្ភ​អី​ទេ​ហ្អ៎?”

នាង​ក៏​និយាយ​ញឹម​ៗ​ថា “ពួក​យើង​ចាស់​ៗ​អស់​ហើយ ខ្ញុំ​នៅ​មិន​ទាន់​ជឿ​ចិត្ត​បង​បាន​ទៀត​មែន?”

ពេល​ឮ​ប្រពន្ធ​និយាយ​បែប​នេះ ខ្ញុំ​ក៏​កាន់​តែ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង។ គ្រប់យ៉ាង​កន្លង​ទៅ​បែប​នេះ​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ ប៊ី​ក៏​ចាប់​ផ្ដើម​តាម​កៀក​ខ្ញុំ​កាន់​តែ​ខ្លាំង។

នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ឆ្នាំ​ទៅ​មិញ ខ្ញុំ​នៅ​ផ្ទះ​ធ្វើ​ម្ហូប​អាហារ​ញ៉ាំ​ជាមួយ​គ្រួសារ​សុខ​ៗ​ សំឡេង​ទូរស័ព្ទ ខ្ញុំ​ក៏​បន្លឺ​ឡើង។ នោះ​គឺ​ទូរស័ព្ទ​របស់​ប៊ី​ខល​មក នាង​ស្ដាប់​ទៅ​ដូច​ជា​កំពុង​ស្រវឹង នាង​ប្រាប់​ថា​នាង​ឯកោ​ណាស់ ប្រាប់​ថា​ចង់​ជួប​ខ្ញុំ។

ខ្ញុំ​យល់​អារម្មណ៍​នាង ក៏​បែរ​ប្រាប់​ប្រពន្ធ​ថា​កូន​ចៅ​នៅ​កន្លែង​ធ្វើ​ការ​មាន​បញ្ហា​តិចតួច ខ្ញុំ​ត្រូវ​ទៅ​ជួយ​ដោះ​ស្រាយ រួច​ហើយ​ក៏​ប្រញាប់​ទៅ​ផ្ទះ​របស់​ប៊ី។ នាង​ក្អួត​ចង្អោរ​ឡើង​ទន់​ខ្លួន ព្រម​ទាំង​ឱប​ខ្ញុំ​មិន​លែង។ នាង​ចង់​ឲ្យ​ខ្ញុំ​កំដរ​នាង​ទល់​ភ្លឺ។ បើ​យប់​ផ្សេង​ៗ​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​នេះ​គឺ​យប់​ឆ្លង​ឆ្នាំ ឲ្យ​ខ្ញុំ​នៅ​ជាមួយ​នាង​យ៉ាង​ម៉េច?

អស់​រយៈ​ពេល​កន្លះ​ថ្ងៃ​ នាង​នៅ​តែ​មិន​ព្រម​ឲ្យ​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ។ ខ្ញុំ​ចាប់​ផ្ដើម​នៅ​មិន​ស្ងៀម ក៏​ឆេវឆាវ​ដាក់​នាង។ ពេល​ឃើញ​ខ្ញុំ​ផ្ទុះ​កំហឹង​បែប​នេះ​នាង​ក៏​ចាប់​ផ្ដើម​ស្វាង​ស្រវឹង ហើយ​ក៏​ចាប់​ផ្ដើម​ច្រឡោត។ នាង​និយាយ​ថា​ បើ​ខ្ញុំ​ហ៊ាន​តែ​ដើរ​ចេញ​ពី​ទី​នេះ​ នាង​នឹង​ស្លាប់​ឲ្យ​មើល នាង​យំ​រហាម​ប្រាប់​ខ្ញុំ​ថា​ស្រឡាញ់​ខ្ញុំ​យ៉ាង​នេះ​យ៉ាង​នោះ។

នាង​បញ្ចេញ​សកម្មភាព​ដូច​ជា​មនុស្ស​ឆ្កួត និង​ស្ទុះ​មក​ខាំ​ស្មា​ខ្ញុំ​ឡើង​ចេញ​ឈាម។ ខ្ញុំ​ក៏​ដើរ​ទាញ​ទ្វា​ចេញ​ទៅ​ដោយ​ប្រាប់​នាង​ថា​ប្រសិន​បើ​នាង​ហ៊ាន​តែ​ធ្វើ​អ្វី​ផ្ដេសផ្ដាស មាន​អ្វី​កើត​ឡើង​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង។ ​ខ្ញុំ​បាន​បិទ​សំឡេង​ទូរស័ព្ទ តែ​នៅ​តែ​ឃើញ​សារ​ប៊ី​ផ្ញើរ​មក​មាន​ទាំង​អង្វរ ទាំង​គំរាម។ ខ្ញុំ​កើត​មាន​ប្រផ្នូល​ប្លែក​ៗ គ្រប់​យ៉ាង​អាច​លាក់​បាំង​បាន តែ​ស្នាម​របួស​នៅ​លើ​ស្មា​តើ​ត្រូវ​បិទបាំង​យ៉ាង​ណា? មែន! រឿង​ក៏​បែក​ធ្លាយ។ ប្រពន្ធ​ខ្ញុំ​យំ​បណ្ដើរ​និយាយ​ជាមួយ​ខ្ញុំ​បណ្ដើរ​ថា “ការងារ​ផ្ទះ​ខ្ញុំ​ក៏​ធ្វើ កូន​ខ្ញុំ​ក៏​មើល​ថែ ប៉ា​ម៉ាក់​បង​ខ្ញុំ​ក៏​ជួយ​មើល​ថែ​ឲ្យ ចុះ​បង​ទទួល​ខុស​ត្រូវ​អី​ខ្លះ​ក្នុង​ផ្ទះ​នេះ? ម៉េច​បាន​ជា​ធ្វើ​យ៉ាង​នេះ​ដាក់​ខ្ញុំ?” នាង​យំ​រហូត​ដល់​ដួល​សន្លប់។

ហេតុការណ៍​ដែល​កើត​ឡើង​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ចិត្ត​ជា​ខ្លាំង ក៏​ប្រញាប់​ខល​ហៅ​ឡាន​ពេទ្យ​ភ្លាម។ ពេល​ប្រពន្ធ​ខ្ញុំ​ដឹង​ខ្លួន​វិញ នាង​ក៏​មិន​ព្រម​និយាយ​ជាមួយ​ខ្ញុំ​សូម្បី​មួយ​ម៉ាត់។ ពេល​ឃើញ​ប្រពន្ធ​បែប​នេះ ខ្ញុំ​ខូច​ចិត្ត​រក​អ្វី​និយាយ​មិន​ត្រូវ។
បន្ទាប់​ពី​នោះ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​បាន​ដឹង​រឿង។ ប៉ា​និយាយ​ជាមួយ​ខ្ញុំ​ថា “ប៉ា​មិន​ធ្លាប់​ដឹង​ពី​មុន​ឡើយ​ថា​ឯង​ជា​មនុស្ស​បែប​នេះ ហេតុ​អី​បាន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ទៅ​រួច តើ​សម​ជា​ប្ដី ជា​ឪពុក​គេ​ទេ? ឯង​ធ្វើ​ដល់​ថ្នាក់​នេះ ចង់​លែងលះ​មែន​ទេ?”

“ប៉ា ខ្ញុំ​មិន​ព្រម​លែង​ដាច់​ខាត” ខ្ញុំ​និយាយ

“ហើយ​ឯង​ចង់​យ៉ាង​ម៉េច?” ប៉ា​សួរ​ខ្ញុំ តែ​ខ្ញុំ​ឆ្លើយ​មិន​ចេញ

“គ្រួសារ​យើង​មាន​កូន​ប្រសា​តែ​ម្នាក់​នេះ​គត់ អ្នក​ផ្សេង​ប៉ា​មិន​ឲ្យ​ចូល​ផ្ទះ​ដាច់​ខាត”។ ប៉ា​និយាយ​ជាមួយ​ខ្ញុំ​យ៉ាង​ដាច់​អហង្ការ។

ខ្ញុំ​ក៏​ព្យាយាម​គេច​មុខ​ប៊ី មិន​ទទួល​ទូរស័ព្ទ​នាង មិន​តប​សារ។ ស្មាន​មិន​ដល់​ថា​នាង​ខឹង​ខ្លាំង​រហូត​មក​តាម​រក​រឿង​ដល់​បន្ទប់​ធ្វើ​ការ​របស់​ខ្ញុំ។ អ្នក​ធ្វើការ​ជាមួយ​ក៏​យក​រឿង​ខ្ញុំ​ទៅ​និយាយ​ខ្សឹបខ្សៀវ​គ្នា​ពេញ​ក្រុមហ៊ុន រហូត​អ្នក​គ្រប់គ្រង​ហៅ​ខ្ញុំ​ទៅ​ជួប។ ការ​ពិត​ទៅ​ខ្ញុំ​កំពុង​ត្រៀម​ឡើង​តំណែង ប៉ុន្តែ​ដោយ​សារ​រឿង​ប៊ី​ អនាគត​របស់​ខ្ញុំ​ក្នុង​ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​មិន​ប្រាកដ​ប្រជា។

ប្រពន្ធ​របស់​ខ្ញុំ​នៅ​តែ​ឈឺ​មិន​ទាន់​ធូរ​ស្រាល នៅ​តែ​មិន​ព្រម​និយាយ​ជាមួយ​ខ្ញុំ សូម្បី​តែ​កូន​ស្រី​ក៏​ប្រើ​ខ្សែ​ភ្នែក​ស្អប់​ខ្ពើម​សម្លឹង​មក​ខ្ញុំ។ ដំបូង​ឡើយ​ខ្ញុំ​ចង់​និយាយ​ជាមួយ​កូន ចង់​ប្រាប់​នាង​ថា​ប៉ា​ខុស​ខ្លួន​ឯង ប៉ុន្តែ​ស្មាន​មិន​ដល់​ថា កូន​ស្រី​ក៏​ចូល​មក​និយាយ​ជាមួយ​ខ្ញុំ​ថា “ប៉ា​ចាំ​ទុក ខ្ញុំ​ស្អប់​ប៉ា បើ​ម៉ាក់​កើត​អី​ទៅ ប៉ា​និង​ស្រី​ម្នាក់​នោះ គ្មាន​ថ្ងៃ​បាន​សុខ​ទេ”។ ពេល​ឃើញ​កូន​ស្រី​ដែល​ធ្លាប់​តែ​ស្ដាប់​ខ្ញុំ និយាយ​បែប​នេះ ក្នុង​ចិត្ត​ខ្ញុំ​ដូច​ជា​មាន​កាំបិត​មក​ចាក់​ទម្លុះ​កណ្ដាល​ដើម​ទ្រូង។

ពេល​វេលា​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​តឹងតែង ខ្ញុំ​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ប៊ី​ដាច់​ស្រេច។ នាង​បាន​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​មួយ​ម៉ឺន​ដុល្លារ។ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ជួយ​ចេញ​ពាក់​កណ្ដាល​ ដោយ​ប្រាប់​ខ្ញុំ​ថា “ចាត់​ទុក​ថា​ជា​ថ្លៃ​ដាស់​សតិ​ឯង ប៉ា​ព្រម​ចំណាយ”។

ប្រពន្ធ​គិត​ដល់​កូន និង​ប៉ាម៉ាក់​ខ្ញុំ ក៏​លែង​និយាយ​រឿង​លែងលះ​ជាមួយ​ខ្ញុំ​ទៀត។ យប់​ថ្ងៃ​កន្លង​ទៅ​ដោយ​ស្ងប់​សុខ​ដូច​ដើម ប៉ុន្តែ​អ្វី​ៗ​គ្រាន់​តែ​ជា​សម្បក​ខាង​ក្រៅ​ប៉ុណ្ណោះ គ្រួសារ​របស់​យើង​មិន​អាច​ត្រលប់​ទៅ​មាន​សេចក្ដី​សុខ សប្បាយ​រីករាយ​ដូច​ដើម​ឡើយ។ ប្រសិន​បើ​គ្មាន​បញ្ហា​អ្វី ប្រពន្ធ​ខ្ញុំ​ក៏​មិន​និយាយ​ជាមួយ​ខ្ញុំ ពេល​ឃើញ​ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​មិន​ឃើញ។

តែ​ទោះ​យ៉ាង​ណា ខ្ញុំ​នឹង​មិន​ព្រម​លែង​ដៃ​ចោល​គ្រួសារ​ខ្ញុំ​ដាច់​ខាត ខ្ញុំ​ចង់​ប្រាប់​ប្រពន្ធ​ថា “ខ្ញុំ​ស្រឡាញ់​នាង” ខ្ញុំ​នឹង​តប​ស្នង​ឲ្យ​នាង​វិញ​ដោយ​ប្រើ​ពេល​វេលា​ពាក់​កណ្ដាល​ជីវិត​ទៀត​របស់​ខ្ញុំ ៕

ទស្សនាវីដេអូឃ្លីបខាងក្រោម៖

Loading...