ប្រពន្ធ​ស្លាប់ កូន​បាក់ជើង ដោយសារ​រអិល​គោយន្ត ចុះ​ចំណោតភ្នំ​

មណ្ឌលគិរីៈ ម្តាយ​ស្លាប់ កូនប្រុស​បាក់ជើង​ក្នុង​ហេតុការណ៍ រអិល​គោយន្ត​កន្ត្រៃ​ដឹក​ទឹក​ដែល​ប្តី​-​ឪពុក ជា​អ្នកបើក​ធ្វេសប្រហែស​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ​ស្រែ​ល្វី ឃុំ​ស្រៃ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​នគរបាល បាន​រាយការណ៍ ឱ្យដឹងថា មាន​ករណី​ប្ដី (​ឪពុក​) បើក​គោយន្ត​កែច្នៃ ដឹក​ទឹក ទៅ​ចំការ ហើយ​ប្រពន្ធ​ជិះ​ម៉ូតូឌុប​កូន​ពីក្រោយ​។ ពេល​ឡើង​ភ្នំ គោយន្ត ច្រាល​លេខ រអិល​ថយក្រោយ បណ្ដាលឱ្យ​កិន​ប្រពន្ធ និង​កូន ដែល​ជិះ​ម៉ូតូ​ពីក្រោយ បង្ករ​អោយ​ប្រពន្ធ ត្រូវស្លាប់​ភ្លាមៗ ហើយ​កូនរង​របួស បាក់ជើង​ខាងស្ដាំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បញ្ជាក់ថា ក្រុមគ្រួសារ ដែល​រងគ្រោះ មាន​៖ ១. ឈ្មោះ ទុំ ភេទ​ប្រុស ជនជាតិខ្មែរ ត្រូវជា​ប្ដី ២. ឈ្មោះ ពើប សា​អ៊ិ​ត ភេទ​ស្រី ជនជាតិ​ព្នង អាយុ​២១​ឆ្នាំ ត្រូវជា​ប្រពន្ធ (​ស្លាប់​) ៣. ឈ្មោះ ទុំ ហួ​លី ភេទ​ប្រុស អាយុ ៤ ឆ្នាំ ត្រូវជា​កូន (​រងរបួស បាក់ជើង​ស្ដាំ​)​។ បច្ចុប្បន្ន សព​ត្រូវ​បងប្អូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

Loading...