ប្រព្រឹត្តអំពើអាសលើកុមារី២នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដៃ​

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពលូកលាន់ប្រដាប់ភេទក្មេងស្រីរហូតដល់២នាក់ ហើយត្រូវបានបែកការ ប្តឹងផ្តល់សមត្ថកិច្ចឲ្យចាប់ខ្លួន នាំទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៥០ ក្រុមទី១ ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះហួង សុផល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅម្តុំផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបន្តថា មុនពេលកើតហេតុ ប្រហែលពីរថ្ងៃកុមារីមានអាការៈនោមទាស់ ហើយអាណាព្យាបាលកុមារី រងគ្រោះបានសួរនាំក្មេងទាំងពីរ តែកុមារីទាំងពីរនោះមិនហានប្រាប់ទៅអាណាព្យាបាលទេ លុះដល់ថ្ងៃកើតហេតុ អាការៈនៅតែមិនធូរស្បើយ ទើបកុមារីរងគ្រោះប្រាប់អាណាព្យាបាលថា ជនសង្ស័យឈ្មោះ ហួង សុផល ថា បានប្រព្រឹត្តអំពើអាសលើពួក( យកដៃស្ទាបប្រដាប់ភេទ) ។ បន្ទាប់ពីហេតុការណ៍នេះដឹងដល់អាណាព្យាបាលហើយនោះ ទើបមានការប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រហូតដល់ចាប់ខ្លួនជនសង្ស័យតែម្តង ៕

luk

Loading...