ប្រមុខការទូតកម្ពុជា ផ្ដល់បទពិសោធន៍ដល់ក្រុមនិស្សិតកម្ពុជាទៅបន្ដរការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស 

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស ឲ្យចូលជួបសម្តែងការគួរសម និងអនុសាសន៍ផ្តាំផ្ញើដល់និស្សិតកម្ពុជាទាំង២៤នាក់ កាលពីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ។

លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុនមានប្រសាសន៍ថា វិស័យការទូតគឺជាវិស័យសំខាន់មួយរបស់ជាតិដែលតម្រូវឲ្យមានធនធានមនុស្សគ្រប់គ្រាន់ច្បាសលាស់ក្នុងបរិបទសកលភាវូពាណិជ្ជកម្ម​ ដែលពោពេញទៅដោយការប្រកួតប្រជែង។  ដើម្បីជាទន់សម្រាប់ ការសិក្សារបស់និស្សិតដែលត្រូវទៅបន្ដការសិក្សានូវក្រៅប្រទេស គឺត្រូវស្គាស់ប្រទេស និងប្រជាជននៃប្រទេសនោះឲ្យបានច្បាស់ អំពីប្រវត្តិដើមកំណើត របៀបរបបការងារនិងការរស់នៅ ជាក់ស្ដែងប្រទេសជប៉ុនគឺជាប្រទេសដែលចាត់ទុកក្នុងចំណាត់ថ្នាក់អភិវឌ្ឍន៍ ដែលឈជើងក្នុងមហាអំណាចសេដ្ឋកិច្ចមានរយៈពេលយូឆ្នាំ មិនត្រឹមតែមានការទទួលស្គាលនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ។ ប្រទេសនេះមានការទទួលស្គាល់នៅលើពិភពលោក ព្រមជាមួយនឹងមហិច្ឆតាក្នុងបំណងប្រាថ្នាដ៏ទទូច ដើម្បីប្រែក្លាយទៅជាសមាជិកអចិន្រ្ដៃយ៍ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាតិទាំង៥ខណៈដែលប្រទេសជាច្រើនមានបំណងចង់ចូលជាបេក្ខភាពជាសមានជិកអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាតិនេះផងដែរ ។

លោកប្រាក់ សុខុន មានប្រសាសន៍ថា ប្រជាជនជប៉ុនគឺជាប្រជាជនធ្វើការងារខ្លាំង ឧស្សាហ៍ព្យាយាម មានវិន័យល្អ ព្យាយាមរៀនសូត្រពីបណ្ដាប្រទេសដ៏ទៃក្នុងស្មារតីនុវាវត្តន៍ ពិសេសក្នុងដំណាក់កាលក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចាប់ផ្ដើម អភិវឌ្ឍឧបករណ៍គ្រឿងអេឡិចត្រូនិច ក៏ដូចជាផលិតផលផ្សេងៗទៀត ក្រោមរូបភាពចម្លងកែច្នៃរបស់បរទេស រហូតបង្កើតបានផលិតផលជាច្រើនប្រភេទ សម្រាប់ប្រើប្រាស់នៅក្នុងតំបន់និងនៅជុំវិញពិភពលោក ។

លោកឧបនាយករដ្ឋមន្ត្រិបានបញ្ជាក់ថា ប្រទេសជប៉ុនជាប្រទេសមួយ ដែលបានរួមចំណែកក្នុងការស្វែងរកសន្ដិភាពក្នុងដំណើរការចរចានានា ជាមួយនិងការចូលរួមចំណែកស្ដារនិងកសាងសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិញផងដែរ។ ពិសេសរដ្ឋាភិបាលជប៉ុន បានជួយលើផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពខាងបញ្ចេញមតិរហូតមកដលបច្ចុប្បន្នប្រទេសជប៉ុន បានដើរតួរនាទីដ៏សំខាន់ ចំពោះការលើកស្ទួយការយល់ដឹងផ្នែកនយោបាយ តាមរយៈការអញ្ជើញយុវជនវ័យក្មេងកម្ពុជាចូលរួមរៀនសូត្រពីប្រទេសជប៉ុននាពេលកន្លងមក ជាបន្ដបន្ទាប់ ។

 

គួររំលឹកថា អាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុនបានបង្កើតកាលពីឆ្នាំ២០០០ ក្រោមជំនួយឥតសំណង ដោយផ្ដោតសំខាន់ការបណ្ដុះបណ្ដាលមន្រ្ដីរាជការវ័យក្មេងក្នុងស្ថានបននានា រយៈពេល២ឆ្នាំដែលគិតមកដល់ពេលនេះមាននិស្សិតកម្ពុជាង៤០០នាក់ ដែលបានទៅបន្ដការសិក្សាតាមរយៈអាហារូបករណ៍នេះ ៕

Loading...