ប្រមុខការទូតកម្ពុជា រដ្ឋាភិបាលបារាំងយល់ព្រមផ្តល់ផែនទីកម្ពុជាខ្ចីដើម្បីផ្ទៀងផ្ទាត់

ភ្នំពេញ ៖នៅថ្ងៃទី ១៣ ខែ សីហា នេះ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យឯកឧត្តម វីលៀមថូត (William E.Todd)) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា ចប់អាណត្តិចូលជួប ជម្រាបលា។

បន្ទាប់បីចប់ជំនួបឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ ប្រាប់ ក្រុមអ្នកកាសែតថា នៅក្នុងជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ ឯកឧត្តមវី លៀមថូត ឯកអគ្គ រដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា កន្លងមក ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ ជាមួយគ្នាលើគ្រប់វិស័យជាពិសេសទំនាក់ទំនងលើផ្នែកធុរកិច្ច និងពាណិជ្ជកម្ម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល កម្ពុជាបានប្តេជ្ញាចិត្តក្នុងការកសាង លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូតអាម៉េរិកផងដែរដែល អង្គការសហប្រជា ជាតិបានយល់ព្រមផ្តល់ផែនទីកម្ពុជាចំនួន ១៨ ផ្ទាំង មកឲ្យកម្ពុជាខ្ចីដែល និងបញ្ជូនមក ដល់ កម្ពុជា នៅពេលខាងឆាប់ៗនេះ ហើយរដ្ឋាភិបាលបារាំងបានយល់ព្រមផ្តល់ផែនទីកម្ពុជា ផង ដែរតាមសំណើសុំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំអស់ពីលទ្ធភាពដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើ ប្រាស់ក្នុងការវាស់វែងកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ប៉ុន្តែគណបក្សប្រឆាំងនៅតែយកបញ្ហាផែនទីធ្វើយុទ្ធនាការឃោសនាប្រឆាំងជាមួយរាជរដ្ឋាភិបាលដើម្បីស្វែងរកការចំណេញនយោបាយ ទោះបីជាមានវប្បធម៌សន្ទនា ក៏ដោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងមានប្រសាសន៍បន្តទៀតថា នៅកម្ពុជាមាន

អង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ ហើយច្បាប់ ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះមានលក្ខណៈល្អ។ ភាគីទាំងពីរក៏ពិភាក្សាផងដែរអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលកម្ពុជាបានខិតខំ ដោះ ស្រាយនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆាំ្ន ២០០២ ដែលបង្កើតបានក្រមប្រតិបត្តិ (DOC) នៅកម្ពុជាហើយបន្ទាប់មកអាស៊ានចិនបានសម្រេចព្រមគ្នា លើចំណុចរួម រវាងអាស៊ាន ចិន ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ កាក់តែង (COC)។

ដោយឡែកឯកឧត្តម វី លៀមថូត ឯកអគ្គរដ្ឋទូតអាម៉េរិក បានវាយតម្លៃខ្ពស់ ដល់កិច្ចអភិវឌ្ឍន៍ដែលកម្ពុជាសម្រេចបាន នៅក្នុងរយៈពេលដែលឯកឧត្តម បានបំពេញបេសកកម្មការទូតនៅកម្ពុជា កម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការកើន ឡើងចំនួនអ្នកវិនិយោគទុន។

ឯកឧត្តមមានជំនឿជឿជាក់ថា ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី និងមកបំពេញបេសកម្មការទូតនៅកម្ពុជានាពេលឆាប់នេះ និងទទួលបាននូវកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាបន្តទៀតដើម្បីធ្វើការជាមួយគ្នា។ ចំពោះការស្នើសុំខ្ចីផែនទីកម្ពុជាមកផ្ទៀងផ្ទាត់នោះ ឯកអគ្គរដ្ឋទូតអាម៉េរិក បានជម្រាបឯកឧត្តម ឧបនាយករដ្ឋមន្ត្រីថា អាម៉េរិកកំពុងតែពិនិត្យមើលផែនទី ឲ្យត្រូវចំផែនទីដែលកម្ពុជាចង់បានពីព្រោះនៅអាម៉េរិកមានផែនទីកម្ពុជាច្រើន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *