ប្រមុខការទូតកម្ពុជា ៖ រាជរដ្ឋាភិបាលកម្ពុជា មានការទទួលខុសត្រូវនិងថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនៅកម្ពុជា

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ថ្លែងបញ្ជាក់ជូន លោកស្រី Rhonda Smith អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ( អ.ស.ប)ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការទទួលខុសត្រូវខ្ពស់និងការថែរក្សាឲ្យខាងតែបាននូវសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍន៍នៅកម្ពុជា។ នេះបើតាមប្រសាសន៍ របស់ លោក ជុំ សន្ទរី ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួប រវាង លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Rhonda Smith កាលពីកាលថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកន្លងទៅ។

អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានថ្លែងថា លោកស្រី Rhonda Smith ក៏បានសម្តែងនូវអំណរគុណដ៏ជ្រៀលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់ដំណើរទស្សនៈកិច្ច របស់លោកស្រី មកកាន់កម្ពុជា ព្រមទាំងបានសម្រួលឲ្យមានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃស្ថាបននានា របស់ព្រះរាជណាចក្រកម្ពុជា ច្រើន ។

លោកស្រី បានគូសបញ្ជាក់ជូន លោក ទេសរដ្ឋមន្ត្រីថា លទ្ធផលនៃការជួបពិភាក្សាជាច្រើន ជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជា បានធ្វើឲ្យលោកស្រី មើលឃើញ បន្ថែមទៀតនូវការរីកចម្រើន ជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដូចជា ពាក់ព័ន្ធនិងសិទ្ធិមនុស្ស ជាមួយគ្នានោះ លោកស្រីក៏បានទទួលស្គាល់របស់ស្រីនូវឯករាជ និងអធិបតរយ្យភាពរបស់កម្ពុជា ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានសម្តែងការគាំទ្រ ចំពោះការជួបពិភាក្សា រវាង លោក ស្រី Rhonda Smith និង មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលមានលក្ខណៈស្ថានាដើម្បីស្វែងយល់ពីជំហរគ្នាទៅវិញទៅមក ។

លោក ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ កម្ពុជាមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច នេះគឺជាកក្តាសំខាន់បំផុតដែលការធានាបាននូវសិទ្ធិសរីភាព របស់ប្រជាពលរដ្ឋ។

លោកថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ជាលក្ខខ័ណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស។”

បច្ចុប្បន្នសភាពការណ៍ស្ងប់ស្ងាត់ល្អ នៅកម្ពុជាបន្ទាប់ពី តុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ដែលនេះបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាយល់ និងទទួលយកនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកន្លងមក តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយអ្វីដែលប្រជាជនចង់បានគឺសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ពុំមែនការផ្លាស់ប្តូររបបតាមរយៈការធ្វើបដិវត្តព័ណ៌នោះទេ៕

Loading...