ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ច្រើនរយនាក់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជាច្រើនរយនាក់ នៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងការសាទរចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាចង់ដឹងពីកង្វល់នានា របស់មន្ត្រីរាជការនៅក្នុងខេត្តភាគឦសាន្តនេះ ដែលពិធីជួបជុំនោះបាន ប្រព្រឹត្តទៅនៅវេលាម៉ោងជាង៣សៀលថ្ងៃ២៦ ខែកក្កដា នៅសាលាខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ នូវដំណើរអញ្ជើញជួបសំណេះសំណាលរបស់នាយករដ្ឋមន្ត្រី ជាមួយមន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់ និងកងកម្លាំងទាំង៣របស់ខេត្ត ព្រមទាំងបានរាយការណ៍ អំពីស្ថានភាព និងសភាពការរណ៍ទូទៅ នៅក្នុងដែនដីរដ្ឋបាលខេត្ត អំពីការស្ថាបនាទំនប់វារីអគ្គិសនីសេសាន្តក្រោម២ និងការសាងសង់ផ្សារខេត្តស្ទឹងត្រែង ជូនប្រជាពលរដ្ឋឡើងវិញ ក្រោយគ្រោះអគ្គីភ័យដែលបានឆេះបំផ្លាញ កាលពីដើមខែមេសា ឆ្នាំ២០១៦ កន្លងមកនេះ ពិសេស រាយការណ៍ជុំវិញការងារដឹកនាំរដ្ឋបាលខេត្ត ក្រោយការចូលកាន់ជាអភិបាលខេត្តនោះមក ។

នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៅកាន់មន្ត្រីខេត្តទាំងអស់ អំពីការធ្វើដំណើរតាមរថយន្ត លើកំណាត់ផ្លូវជាតិ ដែលមានចម្ងាយឆ្ងាយ ហើយផ្លូវនេះត្រូវបានកែសម្រួល និងបានជួលជុលទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញ។ លោកបានមានប្រសាសន៍ទៀតថា មិនចំពោះថា នៅទីណានោះទេ លោក តែងផ្តល់នូវការស្រឡាញ់ នឹករលឹក និងគិតគូរទៅដល់មន្ត្រីរាជការទាំងអស់ជានិច្ច ។

សូមជម្រាបថា បើតាមការបញ្ជាក់ពីមន្ត្រីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃ២៧ ខែកក្កដា នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយអាជីវករ និងប្រជាពលរដ្ឋ នៅផ្សារខេត្តស្ទឹងត្រែង ដែលរងការឆេះភ្លើងកាលពីដើមខែមេសាកន្លងមក និងពេលនេះកំពុងដំណើរសាងសង់ថ្មី បានជាង៧០ភាគរយនោះហើយ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញចុះពិនិត្យការស្ថាបនាទំនប់វារីអគ្គិសនីសេសាន្តក្រោម២ និងការផ្លាស់ប្តូរទីលំនៅរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់សេសាន្តក្រោម២ នៅឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង៕ បក្សីជាយដែន

DSC02456

DSC02460

DSC02470

DSC02473

DSC02449

DSC02435

DSC02436

DSC02437

DSC02438

DSC02444

DSC02432

DSC02430

DSC02423

DSC02421

DSC02419

Loading...

Leave a Reply

Your email address will not be published. Required fields are marked *