ប្រមុខដឹកនាំរុស្ស៊ី និងជប៉ុន​ជួបពិភាក្សា​នៅទីក្រុងញូវយ៉ក

នាយក​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក​ Yoshihide​ Suga​ ​ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ មេដឹកនាំ​ជប៉ុន​លោក​ អា​បេ​ ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​លើក​ទី​៧០​ និង​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ​ លើ​ប្រធានបទ​ ​«​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​›»​។​ លោក​ អា​បេ​ មាន​គម្រោង​ជួប​ប្រ​ធា​ធិ​បតី​រុ​ស្សី​លោក​ ពូ​ទី​ន​ ក៍​ដូច​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ ​។​

​​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ បាន​បញ្ជាក់​ថា​ លោក​ អា​បេ​ បាន​ជួប​ជាមួយនឹង​មេដឹកនាំ​មក​ពី​ប្រទេស​កា​តា​,​ អ៊ី​រ៉​ង់​,​ ហ្ស​ក​ដា​នី​,​ កេ​ន​យ៉ា​ និង​អ៊ុយ​ក្រែ​ន​ផង​ដែរ​។​ ក្រៅពី​នោះ​លោក​អា​បេ​ ក៍​មាន​ជំនួប​ជាមួយ​មេដឹកនាំ​មក​ពី​ប្រេ​ស៊ី​ល​,​ អា​ល្លឺ​ម៉​ង់​ និង​ឥណ្ឌា​ ដោយ​ផ្ដោត​លើ​ការ​ជំរុញ​របស់​ជប៉ុន​ក្នុង​ការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ ​ចំណែក​ប្រភព​ស្និ​ទ​នឹង​លោក​អា​បេ​បាន​បញ្ជាក់​ផង​ថា​ ជំនួប​រវាង​លោក​ អា​បេ​ ជាមួយ​លោកពូ​ទី​ន​ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ជំនួប​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សំរាប់​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​រុ​ស្សី​មក​កាន់​ជប៉ុន​នា​ចុងឆ្នាំ​នេះ​។​ ក្នុង​ជំនួប​ក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ បញ្ហា​មួយ​ចំនួន​ត្រូវ​លើក​មក​ពិភាក្សា​ដូច​ជា​ ជម្លោះទឹកដី​រវាង​ប្រទេស​ទាំង​ពីរ​ សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ ជម្លោះ​នៅ​ស៊ី​រី​និង​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ ។​

ក្រោយពី​មានការ​ដាក់​ទណ្ឌកម្ម​ដែល​នាំមុខ​ដោយ​អា​មេ​រិ​ក​ប្រឆាំង​ប្រទេស​រុ​ស្សី​ក្រោយ​ការ​អន្តរាគមន៍​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ហើយ​ជប៉ុន​ក៍បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ដែរ​នោះ​ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ជប៉ុន​របស់​លោកពូ​ទី​ន​ ក៏​ត្រូវ​បាន​ពន្យារ​ ខណៈ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អក់​ករក​ផង​ដែរ​។​ ប៉ុន្តែ​ពេល​ដែល​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​មានការ​រង្គោះរង្គើ​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​ Fumio​ Kishida​ និង​សម​ភាគី​រុ​ស្សី​លោក​Sergei​ Lavrov​ កាលពីដើម​ស​ប្តា​ហ៍​មុន​ បាន​យល់ព្រម​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ចរចារ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​សន្ធិសញ្ញា​សន្តិភាព​។​  ​ជម្លោះ​ដែន​កោះ​ចំនួន​បួន​ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​ហុ​ក​កៃ​ដូ​ ដែល​ជប៉ុន​ជឿ​ថា​វា​ជា​ផ្នែក​របស់​ខេត្ត​ Nemuro​ និង​បាន​ចាត់ទុកជា​ដែនដី​ភាគ​ខាងជើង​របស់​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន​រុ​ស្ស៊ី​ហៅ​ថា​ជា​កោះ​គូ​រី​ល​ខាងត្បូង​ និង​ត្រូវ​គ្រប់គ្រង​ដោយ​រុ​ស្សី​ បាន​ក្លាយជា​បញ្ហា​រារាំង​ប្រទេស​ទាំង​ពីរ​មិន​ឲ្យ​សម្រេច​បាន​នូវ​សន្ធិសញ្ញា​សន្តិភាព​និង​បាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជប៉ុ​ន និងរុស្ស៊ី ​។​

​ប្រមុខ​សន្តិសុខ​ជាតិ​ជប៉ុន​លោក​Shotaro​ Yachi​ និង​ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្សី​លោក​Nikolai​ Patrushev​ បាន​ព្រមព្រៀង​គ្នា​កន្លង​មក​ថា​ ប្រទេស​ទាំង​ពីរ​ចាំបាច់​ចាប់ផ្តើម​ការ​ចរចារ​ឡើង​វិញ​ ទាំង​ថ្នាក់​រដ្ឋមន្ត្រី​និង​កម្រិត​ផ្សេង​ទៀត​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​អា​បេ​ លើក​ឡើង​ថា​ លោក​ចង់​ដោះស្រាយ​ជម្លោះ​ដែនដី​ជ​មួយ​រុ​ស្ស៊ី​ដែរ​។​ ​ជំនួបនេះជា​លើក​ទី​មួយ​រវាង​មេដឹកនាំ​ជប៉ុន​និង​រុ​ស្សី​ចាប់តាំងពី​មាន​ជំនួប​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​នៅ​ឯ​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច​នៅ​ជប៉ុន​នោះ ៕​

 

la-fg-wn-russia-japan-islands-treaty-20140208-001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *