ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការងារផ្ទៀងផ្ទាត់ផែនទី ជាការងារបំភ្លឺដល់ពលរដ្ឋខ្មែរទាំងអស់

បើតាមការឲ្យដឹងពីឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ សម្តេចតេជោបានលើកឡើងបន្ថែមថា គណបក្សសង្គ្រោះជាតិ (CNRP) គួរមានភាពស្មោះត្រង់នឹងប្រជាជាតិ ចំពោះករណីផែនទី ដើម្បីផលប្រយោជន៍ប្រជាជាតិរួម។

ការផ្ទៀងផ្ទាត់ផែនទីដទៃ ជាមួយផែនទីរដ្ឋគ្រាន់តែជាកិច្ចគួបផ្សំ មិនមែនជាការចាំបាច់ទៀតទេ។ ក៏ប៉ុន្តែភាពល្ងង់ខ្លៅដទៃទៀតរបស់អ្នកមាននិន្នាការប្រឆាំង ឬប្រើប្រាស់ ដើម្បីផលប្រយោជន៍ប្រជាភិថុតិ ឬនយោបាយនោះ ក៏ត្រូវតែបញ្ចប់ ហើយដែនសមត្ថកិច្ច និងការអនុវត្តច្បាប់ចំពោះការងារព្រំដែន ត្រូវតែបន្ត ម៉ឺងម៉ាត់ និងគ្មានការយោគយល់។

សម្តេចតេជោ បានរំឭកដល់ក្រុមដែលខ្លៅចំពោះការងារទាំងអស់នោះថា ៖ ១- ការដោះស្រាយការងារព្រំដែនជាមួយថៃ គឺតាមរយៈអនុស្សរណៈយោគយល់គ្នា ឆ្នាំ ២០០០ ជាមួយនឹងផែនទីកម្ពុជា-ថៃ ដែលផលិតតាមរយៈអនុសញ្ញា ១៩០៤ និង ១៩០៧ ជាមួយផែនទីខ្នាត ១/២០០.០០០  ២- ជាមួយលាវ គឺឆ្នាំ១៩៩៥ លើផែនទីខ្នាត ១/១០០.០០០  ៣- ជាមួយវៀតណាម ឆ្នាំ ១៩៨៥ លើផែនទីខ្នាត ១/១០០.០០០

រឿងផ្ទៀងផ្ទាត់ផែនទីចប់ហើយ ការងារនីតិរដ្ឋត្រូវតែបន្តដោយម៉ឹងម៉ាត់៕

ac07d9048fd094110f394261b5593b54_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *