ប្រមុខអូឡាំពិកអង់គ្លេសចង់ឈរឈ្មោះជាប្រធានសហព័ន្ធអត្តពលកម្មអន្តរជាតិ

ប្រមុខគណៈកម្មាធិការអូឡាំពិកអង់គ្លេស លោក Sebastien Coe កាលពីថ្ងៃពុធ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសហព័ន្ធអត្តពលកម្មអន្តរជាតិ (IAAF) សម្រាប់អាណត្តិថ្មី។ បច្ចុប្បន្នលោកគឺជាអនុប្រធាន IAAF អាចប្រឈមនឹងការប្រជែងគ្នាជាមួយអនុប្រធានម្នាក់ទៀត គឺ លោក Sergy Bubka ជនជាតិអ៊ុយក្រែន។

ប្រសិនបើបុរសវ័យ ៥៨ ឆ្នាំរូបនេះជាប់ជាប្រមុខថ្មីនៃ IAAF មែននោះ លោកត្រូវដោះស្រាយចំណោទជាច្រើនដូចជា ការប្រឆាំងនឹងសារធាតុហាមឃាត់ជាដើម ហើយលោកក៏អាចរ៉ាប់រងព្រឹត្តិការណ៍អត្តពលកម្មជើងឯកពិភពលោក ឆ្នាំ ២០១៥ នៅក្រុងប៉េកាំង និង ២០១៧ នៅឡុងដ៍ ផងដែរ។

លោក Sebastien Coe ជាអតីតអត្តពលិកមួយរូបដោយធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចំនួន ២ គ្រឿងលើវិញ្ញាសារត់ប្រណាំង ១.៥០០ ម៉ែត្រ គឺនៅឆ្នាំ ១៩៨០ និង ១៩៨៤៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *