ប្រមូលធុងសំរាមលាងសំអាតទុកវិញសិនក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រមូលធុងសំរាមលាងសំអាតទុកវិញ ក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកឆ្នាំ២០១៧។

ពាក់ព័ន្ធធុងសំរាមខាងលើលោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ធុងសំរាមថ្មីនេះ លាងស្អាតហើយ ដាក់ពង្រាយតាមសួនវិញខ្លះ ហើយមួយចំនួនទៀត យកទៅរក្សាទុកនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញវិញសិន រង់ចាំលោក អភិបាល រាជធានីភ្នំពេញ បែងចែកតាមខណ្ឌ ដោយសារកាលពីបុណ្យអុំទូដាក់ពង្រាយច្រើនពេក។

លោកប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បានឱ្យដឹងដែរថា៖ ក្នុងរយៈពេលព្រះរាជពិធី បុណ្យអុំទូករយៈពេល៣ថ្ងៃនេះកម្លាំងអ្នកបោសសំអាតសំរាមនិងកាកសំណល់ផ្សេងៗក្រុមការងាររបស់លោកបានប្រតិបត្តិការណ៍បោសសំអាតសំរាមនិងកាកសំណល់នៅគ្រប់ទីតាំងនៃកន្លែងប្រារព្វពិធី ដោយចាប់ផ្តើមពីម៉ោង១២យប់ថ្ងៃទី២វិច្ឆិការហូតដល់ម៉ោង៧ព្រឹករាល់ថ្ងៃទាំង៣ថ្ងៃ ហើយការងារនេះ បានបញ្ចប់ទៅបានយ៉ាងល្អទៅនឹងផែនការដែលអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចុះ ៕

 

 

 

 

 

Loading...