ប្រយុទ្ធជាមួយជ្រូកព្រៃជាង១០០គីឡូក្រាម ទីបំផុតអ្នកចំការម្នាក់រងរបួសចូលពេទ្យ

ខេត្តកោះកុង៖ ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម បានគាស់បុរសវ័យចំណាស់ម្នាក់ ជាអ្នកចំការ បណ្តាលឲ្យរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃក្នុងភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពរាយការណ៍ថា ជនរងគ្រោះ ដែលរងរបួសធ្ងន់ដោយសារជ្រូកព្រៃគាស់នោះមានឈ្មោះ សេង ណែម អាយុ៥០ឆ្នាំ ជាអ្នកធ្វើចំការនៅភូមិ-ឃុំខាងលើ។ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរទៅចំការដោយមានឆ្កែគាត់២-៣ក្បាល ទៅជាមួយ ពេលនោះឆ្កែគាត់បានដេញព្រុះយ៉ាងខ្លាំង ទើបគាត់រត់ទៅមើលស្រាប់តែជ្រូកព្រៃដ៏ធំនោះ បានរត់មករកគាត់វិញទាំងកម្រោល គាត់រត់ឡើងដើមឈើ តែឡើងមិនទាន់បានផង ជ្រូកព្រៃនោះវ័ធជើងរបស់គាត់ ទើបវាទៅបាត់ ៕

rr se

Loading...