ប្រសាសន៍សំខាន់ៗ របស់ឯកឧត្តម ហ៊ុនម៉ាណែត ថ្លែងក្នុងពិធីប្រគល់បរិញ្ញបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់និស្សិតជ័យលាភី នៅសាកលវិិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រសាសន៍សំខាន់ៗ របស់ឯកឧត្តម ហ៊ុនម៉ាណែត ថ្លែងក្នុងពិធីប្រគល់បរិញ្ញបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់និស្សិតជ័យលាភី នៅសាកលវិិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧៖

១. ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតទាំងអស់ ដែលបានទទួលជ័យលាភីនៅថ្ងៃនេះ

២. សូមចូលរួមអបអរសាទរ និងសូមសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលនិស្សិតទាំងអស់ ដែលទទួលបានជ័យលាភីក្នុងការសិក្សា។

៣. ជ័យលាភីដែលនិស្សិតទទួលបាននៅថ្ងៃនេះ គឺជាជោគជ័យមួយនៃដំណាក់កាលត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ដែលនឹងប្រកបដោយការប្រកួតប្រជែង។

៤. ខេត្តព្រះសីហនុ គឺជាខេត្តប្រកបដោយសក្តានុពលសេដ្ឋកិច្ច និងអាចចាត់ទុកបានថាជាទឹកដីដែលមានភាពរីកចម្រើនខ្លាំងបន្ទាប់ពីរាជធានីភ្នំពេញ​ និងខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍ និងលំហូរនៃឧស្សាហកម្ម។

៥. ការសិក្សា និងទទួលបានជ័យលាភីក្នុងការសិក្សា គឺជាការកសាង និងការសម្រេចបាននូវមូលដ្ឋានគ្រឹះសម្រាប់ខ្លួនឯង ខណៈនៅពេលទទួលបានការងារធ្វើ គឺជាឱកាសសម្រាប់យើងដែលត្រូវបញ្ចេញសមត្ថភាព និងច្បាមចាប់យកការងារ។

៦. រាជរដ្ឋាភិបាលបានបង្ករលក្ខណៈ និងបង្កើតឱកាសសិក្សាដល់និស្សិតយើង ទទួលបានការសិក្សាក្នុង និងក្រៅប្រទេស។ យើងមានធនធានមនុស្សរាប់ម៉ឺននាក់ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់, បរិមាណគឺជាចំនួនមួយ ខណៈការគិតគូរវាយតម្លៃលើគុណភាព គឺមិនមែនផ្អែកលើតែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ។

៧. រាជរដ្ឋាភិបាលមិនផ្តល់អទិភាពការងារឲ្យតែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ។ សំខាន់គឺការវាយតម្លៃទៅលើសកម្មភាពនៃការអនុវត្តការងារជាក់ស្តែង និងការទទួលខុសត្រូវ។

៨. ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីពការងាររបស់ខ្លួន យើងត្រូវផ្តោតលើកត្តាបួន ទី១. មានសមត្ថភាព​ និងជំនាញច្បាស់លាស់ ទី២. ការអនុវត្តការងារជាក់ស្តែង ទី៣. គុណធម៌ និងសិល្បធម៌ ទី៤. ភាពស្មោះត្រង់។

៩. យើងមិនអាចយកអ្នកនិយាយច្រេីន ក្អេងក្អាង មិនអនុវត្តការងារ ឬ គ្មានលទ្ធផលការងារនោះទេ។ យើងត្រូវការអ្នកនិយាយតិច តែធ្វើច្រើន មានភាពក្លាហានបព្ចេាញមតិ និងមានគំនិតច្នៃប្រឌិតខ្ពស់។

១០. ធនធានមនុស្សល្អ​ គឺរស់រវេីកគ្រប់ពេលវេលា ព្រោះវាអាចដាស់តឿនយេីងគ្រប់វិនាទីក្នុងការបន្តវិវត្តន៍ទៅមុខ កាន់តែល្អប្រសើរ និងមិនឲ្យថ្នាក់ដឹកនាំពិបាក និងហត់នឿយណែនាំដដែលៗ។

១១. ដរាបណាប្រទេសជាតិយើងរក្សាបាននូវសុខសន្តិភាពបែបនេះ យើងនឹងបន្តទទួលបាននូវភាពរីកចម្រើនថែមទៀត និងបន្តវិវត្តន៍ទៅដូចបណ្តាប្រទេសអភិវឌ្ឍន៍ដ៏ទៃទៀត។ ប្រទេសយើងមានសេដ្ឋកិច្ចរីកចម្រើន និងជីវភាពប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរទៅបាន គឺអាស្រ័យលើធនធានមនុស្សដែលជាកោសិកាដ៏សំខាន់របស់ជាតិ៕

Loading...