ប្រឡាយ​ ទួល​ពង្រ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ត្រូវ​បាន​ក្រុមហ៊ុន​ បុរី​ពិភព​ថ្មី​ចំការ​ដូង​ ឈូស​លុប​ ដើម្បី​សាងសង់​បុរី​

ប្រជាពលរដ្ឋ​មួយ​រូប​បាន​ បង្ហាញ​អំពី​ ប្រឡាយ​ ទួល​ពង្រ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ជា​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​ស្អុយ​ពី​ក្រុងភ្នំពេញ​មក​ភ្ជាប់​ជាមួយនឹង​ប្រឡាយ​ បឹង​ហារ​ ត្រូវ​បាន​ក្រុមហ៊ុន​បុរី​ចំការ​ដូង​ ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​ជីក​លុប​សម្រាប់​សាងសង់​បុរី​លក់​យ៉ាង​រំភើយ​។​

 

ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ​ និង​ខណ្ឌដង្កោ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ក្រុមហ៊ុន​បុរី​ចំការ​ដូង​នេះ​ បាន​ចាក់​លុប​ប្រឡាយ​ ទួល​ពង្រ​ ដែល​ធ្វើ​ឲ្យ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​ប្រឈម​ក្នុង​ការ​លិចលង់​នៅ​រដូវវស្សា​នា​ឆ្នាំ​ក្រោយ​ពីព្រោះ​ប្រឡាយ​ ទួល​ពង្រ​ នេះ​ ជា​មេ​ប្រឡាយ​ដ៏​ធំ​ មាន​ប្រវែង​រាប់​សិប​គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៣​ មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ និង​ឆ្លងកាត់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ​ ខណ្ឌដង្កោ​ រំដោះ​ទឹកភ្លៀង​ ទឹកលូ​ មក​ចាក់​នៅ​ក្នុង​ប្រឡាយ​បឹង​ប្រហារ​នេះ​។

 

តើ​ការ​លុប​ប្រឡាយ​ទួល​ពង្រ​នេះ​ មានបាន​សិក្សា​ពី​ផល​ប៉ះពាល់​ការ​រំដោះ​ទឹក​ចេញពី​ទីក្រុង​ភ្នំពេញ​ហើយ​ឬ​នៅ​?​ តាម​ការ​ដឹង​ឮ​ពី​អ្នកម៉ៅការ​ជីក​លុប​ប្រឡាយ​ទួល​ពង្រ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ជីក​លុប​បឹង​ប្រឡាយ​នេះ​ សុទ្ធតែ​មានការ​ឯកភាព​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ហើយ​គ្រាន់តែ​រយៈពេល​មួយ​ថ្ងៃ​សោះ​ ការ​ជីក​លុប​នេះ​ បាន​ប្រវែង​ជាង​ ១​ពាន់​ម៉ែត្រ​ទៅ​ហើយ​ តើ​អាជ្ញាធរ​រាជធានី​ ត្រូវ​មាន​វិធានការ​យ៉ាងម៉េច​ ប្រសិនបើ​គ្មាន​ប្រឡាយ​រំដោះ​ទឹក​ចេញពី​រាជធានី​ក្នុង​រដូវវស្សា​នោះ​?​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *