ប្រឡាយ ទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមហ៊ុន បុរីពិភពថ្មីចំការដូង ឈូសលុប ដើម្បីសាងសង់បុរី

ភ្នំពេញ៖ប្រជាពលរដ្ឋមួយរូបបានផ្ញើរូបភាពមកកាន់CNC របាយការណ៍ខ្ញុំដែលបង្ហាញអំពី ប្រឡាយ ទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យដែលជាប្រឡាយសម្រាប់រំដោះទឹកស្អុយពីក្រុងភ្នំពេញមកភ្ជាប់ជាមួយនឹងប្រឡាយ បឹងហារ ត្រូវបានក្រុមហ៊ុនបុរីចំការដូង ឃុបឃិតជាមួយនឹងអាជ្ញាធរជីកលុបសម្រាប់សាងសង់បុរីលក់យ៉ាងរំភើយ។

ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌដង្កោ មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលឃើញក្រុមហ៊ុនបុរីចំការដូងនេះ បានចាក់លុបប្រឡាយ ទួលពង្រ ដែលធ្វើឲ្យខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញអាចនឹងប្រឈមក្នុងការលិចលង់នៅរដូវវស្សានាឆ្នាំក្រោយពីព្រោះប្រឡាយ ទួលពង្រ នេះ ជាមេប្រឡាយដ៏ធំ មានប្រវែងរាប់សិបគីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៣ មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងឆ្លងកាត់ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដង្កោ រំដោះទឹកភ្លៀង ទឹកលូ មកចាក់នៅក្នុងប្រឡាយបឹងប្រហារនេះ តើការលុបប្រឡាយទួលពង្រនេះ មានបានសិក្សាពីផលប៉ះពាល់ការរំដោះទឹកចេញពីទីក្រុងភ្នំពេញហើយឬនៅ?

តាមការដឹងឮពីអ្នកម៉ៅការជីកលុបប្រឡាយទួលពង្រនេះបានឲ្យដឹងថា ការជីកលុបបឹងប្រឡាយនេះ សុទ្ធតែមានការឯកភាពពីអាជ្ញាធររាជធានីភ្នំពេញ ហើយគ្រាន់តែរយៈពេលមួយថ្ងៃសោះ ការជីកលុបនេះ បានប្រវែងជាង ១ពាន់ម៉ែត្រទៅហើយ តើអាជ្ញាធររាជធានី ត្រូវមានវិធានការយ៉ាងម៉េច ប្រសិនបើគ្មានប្រឡាយរំដោះទឹកចេញពីរាជធានីក្នុងរដូវវស្សានោះ៕

myreport

Loading...

Leave a Reply

Your email address will not be published. Required fields are marked *