ប្រាក់ខែគោល​ថ្មី១២៨ដុល្លារ សម្រាប់​កម្មករ និយោជិត នឹងធ្វើឲ្យ​ជីវភាពប្រសើរ​មួយកម្រិត

ប្រាក់ខែគោលថ្មី ១២៨ ដុល្លារ នឹងត្រូវបានកំណត់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៥ ដល់កម្មករ​និយោ​ជិតបម្រើការងារក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។

កាលពីដើមខែ វិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅ​រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដំឡើងប្រាក់​ឈ្នួលអប្បរមា សម្រាប់ឆ្នាំ ២០១៥ ដល់ ១២៨ ដុល្លារអាមេរិក។ ការដំឡើងប្រាក់​ឈ្នួលគោលនេះ ត្រូវបានធ្វើឡើងដើម្បី​ឆ្លើយតបទៅនឹង​ថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងទំនិញនៅ​លើទីផ្សារ ដែលចេះតែបន្ត​ឡើងថ្លៃជាលំដាប់។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើ​សេចក្តីប្រកាស​ពីការកំណត់​ប្រាក់ឈ្នួល​អប្បរមាសម្រាប់​កម្មករ​និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កាលពីថ្ងៃទី ១២ វិច្ឆិកា ២០១៤។

តាមរយៈប្រាក់ខែ​គោលថ្មី ១២៨ ដុល្លារនេះ និងប្រាក់អត្ថប្រយោជន៍​ផ្សេងៗដូចយ៉ាង ប្រាក់សោហ៊ុយ​ធ្វើដំណើរ ៧​ដុល្លារ​ក្នុង ១ ខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ ដុល្លារក្នុង ១ ខែ លុយបាយ ២.០០០ រៀលក្នុង ១ ខែ ប្រាក់​រង្វាន់​អតីតភាព​ការងារពី ២ ដុល្លារ ដល់ ១១ ដុល្លារក្នុង ១ ខែ សម្រាប់កម្មករនិយោជិតបានធ្វើការចាប់ពី ២ ឆ្នាំដល់ ១១ឆ្នាំ។ ហេតុ​ដូច្នេះ គិតជាមធ្យមកម្មករ​ម្នាក់ទទួលបានប្រាក់​បៀវត្សរ៍យ៉ាងតិច​ចំនួនប្រហែល ១៥០ ដុល្លារក្នុង ១ ខែ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *