ប្រុសស្រីសិស្សសាលា ៣នាក់ លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: ករណីលង់ទឹកមួយលើក (ស្លាប់ក្មេងចំនួន០៣នាក់) ស្ថិតនៅចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
ក្មេងរងគ្រោះ ៖
១/ ឈ្មោះ លាង ចិត្រា ភេទប្រុស អាយុ ០៨ឆ្នាំ មុខរបរសិស្ស ។
២/ ឈ្មោះ ប៉ាក់ វុទ្ធី ភេទ ប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស ។
៣/ ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ ០៩ឆ្នាំ មុខរបរសិស្ស។
ក្មេងរងគ្រោះទាំង០៣នាក់មានស្រុកកំណើត ភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ តាមកាឆ្លើយបំភ្លឺរបស់ឈ្មោះ កុយ ភេទប្រុស ត្រូវជា អ៊ំ ក្មេងរងគ្រោះបានរៀបរាប់ថា ខ្ញុំបានឃើញក្មេងចំនួន០៤នាក់ បានបបួលគ្នាទៅរាវលៀសនៅចំណុចស្ទឹងព្រែត្នោត បន្ទាប់មកក្មេងចំនួន ០៣នាក់ (ក្មេងរងគ្រោះ)បានចុះរាវលៀស ចំណែកក្មេងប្រុសម្នាក់ទៀតគឺ ឈរនៅក្បែច្រាំង ក្រោយមកទៀតក្មេងប្រុសបានរត់មកប្រាប់ខ្ញុំ ពេលនោះខ្ញុំក៏បាន ទៅប្រាប់ ម្ដាយឪក្មេងទាំងក្មេងទាំងបី ក៏ផ្អើលនាំគ្នារត់មកចំណុចកើតហេតុ រួចចុះស្រង់មកលើគោក និងបានយកសពមកផ្ទះតែម្តង ។

សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...