ប្រុស​​ស្រី ២​នា​ក់ ត្រូវជា​​ប្តី​​ប្រ​ព​ន្ធ​នឹ​ង​​គ្នា បាន​ស្លា​ប់ នៅក្នុ​ង​​ភ្នក់​ភ្លើង 

ខេត្តកំពង់ធំ ៖ មនុ​ស្ស​​ប្រុស​​ស្រី ២​នា​ក់ ត្រូវជា​​ប្តី​​ប្រ​ព​ន្ធ​នឹ​ង​​គ្នា បាន​ស្លា​ប់ នៅក្នុ​ង​​ភ្នក់​ភ្លើង ក្នុង​ករណី​​អ​គ្គីភ័​យ ឆាប​ឆេះ​​បំផ្លា​ញ ផ្ទះមួ​យ​​ខ្នង បង្ក​ការ​ភ្ញាក់ផ្អើ​ល កា​ល​ពី​វេលា​​ម៉ោង ២២​​និង​​៣០ នាទី ​ថ្ងៃទី​១​៤ ខែកក្ក​ដា ឆ្នាំ​២​០១៨ នៅ​​តំប​ន់​អូរក្រពើ ក្នុងភូមិ​អូរ​គគី ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១.​ឈ្មោះ ប៉ាង ហន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ និង​២.​ឈ្មោះ ហ៊​ន ធឿន ភេទ ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើ​ចំការ មាន​ទីលំនៅ ភូមិ​អូរ​គគី ឃុំ​បឹងល្វា​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ជនរងគ្រោះ ឈ្មោះ ប៉ាង ហន ជាម​នុស្ស ញៀន​ស្រា រហូតដល់​កើត ជម្ងឺ​ស​សៃ​ប្រសាទ ចេះតែមាន​អាការ​: ប្លែកៗ ដូចជា​ឃើញ គេ​មករក​ព័ទ្ធចាប់ និង​ចេះ ប្រចណ្ឌ​ប្រពន្ធ និង​អង្គុយ​ក្នុងផ្ទះ ភ្លឹក​តែម្នាក់ឯង​។​​

សាក្សី​ជា​ក្រុមគ្រួសារ និង​អ្នក​ក្បែរ​ខាង បាន​រៀបរាប់ថា ២​នាក់ ប្តី​ប្រពន្ធ​នេះ ជា​អ្នកចំការ បាន​ទិញ​ប្រេងសាំង ទុក​នៅលើផ្ទះ ចំនួន​មួយ​ប៊ីដុង ៣០​លី​ត ទុក​ចាក់ ម៉ាស៊ីន​បាញ់ថ្នាំ និង​ម៉ាស៊ីន កាត់ឈើ ក្នុង​ចំការ​ខ្លួន ដោយ​ពួកគាត់ មានការ​ធ្វេស​ប្រ ហែស ទើប​មានការ ឆាបឆេះ​ផ្ទះ និង​ខ្លួនឯង ស្លាប់បាត់​បង់ជីវិត ទាំង ២​នាក់​តែម្តង​។ តាម​ការពិនិត្យ សមត្ថកិច្ច ឃើញ​ភ្លើង​ឆេះ​ផ្ទះ និង​សាកសព​សុះ​អស់ នៅសល់តែ​ឆ្អឹង និង​គំនរ​ផេះ និង​សន្ន​ដ្ឋា​ន​ថា គ្រោះថ្នាក់​នេះ កើតឡើង ដោយ​ការ ធ្វេសប្រហែស ទុក​ប្រេងសាំង មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ រហូត​ស្លាប់​ខ្លួន ក្នុង​ភ្នក់ភ្លើង​៕

 

Loading...