ប្រើដាំសាំម៉ូរ៉ៃកាប់គ្នាធ្លាយពោះវៀនចេញមកក្រៅ ញាក់សាច់ទទ្រើក

ខេត្តពោធិ៍សាត់៖ ឆាកប្រយុទ្ធស៊ីសាច់ហូតឈាមមួយបានកើតឡើង រវាងក្រុមជនឈាមខ្លាដោយប្រើប្រាស់ដាវសាំម៉ូរ៉ៃជាអាវុធ ហើយនៅទីបំផុត ជនម្នាក់បានរងរបួសធ្លាយពោះវៀនចេញមកខាងក្រៅ ឃើញហើយធ្វើឲ្យស្រៀវស្រាញ ញាក់សាច់ទទ្រើកគ្រប់គ្នា ។

អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ករណីនេះកើតឡើងក្រោយការឈ្លោះប្រកែកគ្នា ដោយសារជនរងគ្រោះខឹងជនបង្កបង្ខំឱ្យកូនប្រុសរបស់ខ្លួន អាយុ៦ឆ្នាំ ផឹកទឹកក្នុងដបដែលសល់ពីជក់ថ្នាំញៀន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ វ៉ាន់ ចាន់រី ហៅពឿន អាយុ៣២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវរងរបួសត្រង់ប្រអប់ដៃខាងឆ្វេង១កន្លែង និងរយះកំពែងទឹកខាងស្តាំ ចេញពោះវៀនមកក្រៅ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា ចំណែកឯជនសង្ស័យទាំង៣នាក់ មានឈ្មោះ ទី១.ឈ្លោះ មាក លី ហៅឃ្លី អាយុ២៩ឆ្នាំ ទី២.ឈ្មោះ ញ៉ាក់ រួន អាយុ២៣ឆ្នាំ និងទី៣.ឈ្មោះ បាន ចាន់ថន អាយុ២១ឆ្នាំ អ្នកទាំងអស់នេះ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ៕

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *