ប្រើដំបងវាយប្លន់ម៉ូតូបានសម្រេចនៅខេត្តព្រះសីហនុ

ព្រះសីហនុ : កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥  មានករណីវាយប្លន់យកម៉ូតូ១គ្រឿង បានកើតឡើង នៅចំនុចស្ពានបន្ទាយព្រៃ.លើផ្លូវជាតិលេខ4 ស្ថិតនៅភូមិបន្ទាយព្រៃ.ឃុំអណ្តូងថ្ម.ស្រុកព្រៃនប់. ។
ក្នុងករណីវាយប្លន់យកម៉ូតូនេះ ជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ ខ្មៅ (ហៅត្រា)ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅនៅភូមិចុងអូរ.ឃុំសំរ៉ុង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ហើយមុនពេលកើតហេតុជនសង្ស័យបានយកដំបងវាយទៅលើជនរងគ្រោះ ឈ្មោះ សេត ចិនតារិ ភេទប្រុសអាយុ២៥ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរជាអ្នករត់ម៉ូតូឌុប រស់នៅភូមិបន្ទាយព្រៃ.ឃុំអណ្តូងថ្ម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ រួមដំណើរជាមួយឈ្មោះសេង ម៉ារីណា ភេទស្រី អាយុ25ឆ្នាំមុខរបរលក់សាច់គោ នៅផ្សារវាលរេញ មានទីលំនៅ៨៨ភូមិឃុំជាមួយជនរងគ្រោះ ។ ចំណែកម៉ូតូដែលជនសង្ស័យកទៅ ម៉ាកហុងដាdream C125ពណ៌ខ្មៅ សេរីឆ្នាំ201 5គ្មានស្លាកលេខ ។
បើតាមសមត្ថកិច្ចក្រោយករណីនេះកើតឡើងជនរងគ្រោះត្រូវជនល្មើសវាយបណ្តាលឱ្យរបួសហើយពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន ក្នុងស្រុកព្រៃនប់ ។ ដោយឡែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ភ្លាមៗផងដែរ ៕
03-10-201559541
Loading...

Leave a Reply

Your email address will not be published. Required fields are marked *