ប្រើល្បិចខូចនាំគា្នចូលទៅរកទិញទំនិញ បន្លំលួចយកកាបូបលុយចាប់បាន១រត់រួច២

ភ្នំពេញ៖ ស្ត្រីសង្ស័យជាក្រុមជនកំហូចប្រើល្បិចចូលទៅរកទិញទំនិញ ហើយបន្លំលួចយកកាបូបលុយមា្នក់ក្នុងចំណោមបក្សពួកចំនួន៣នាក់ បានត្រូវប្រជាពលរដ្ឋនាំគា្នឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែភា្លមៗ ។ បនា្ទប់ពីដែលប្រព្រឹត្តឡើងនៅផ្ទះលក់ទំនិញលេខ1Aផ្លូវ១០៣ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥តុលាឆ្នាំ ២០១៥នេះ។
តាមសេចក្តីរាយការណ៏ឱ្យដឹងថា ស្ត្រីជាជនសង្ស័យជាប់ចោទដែលត្រូវប្រជពលរដ្ឋ ជួយឃាត់ខ្លួនបានប្រគល់ឱ្យប៉ូលិសនោះ ឈ្មោះដា វី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ រីឯជនរងគ្រោះប្តីឈ្មោះលី ម៉េងលាង អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះហេង ស៊ាងហោ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ1Aផ្លូវ103ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។
ប្រភពព័តមានពីរស្ត្រីជាម្ចាស់ផ្ទះអោយដឹងថា ករណីនេះគឺប្រព្រឹត្តឡើងស្របខណពេល ស្ត្រីជនសង្ស័យនិងបក្សពួកចំនួន២នាក់ទៀត សរុប៣នាក់ប្រុស២ស្រី១ ជិះម៉ូតូ២គ្រឿងមកឈប់នៅនិងមុខផ្ទះរបស់គាត់ ក្នុងនោះមាន២នាក់ស្រី១ប្រុស១ ។ ដើរចូលទៅធ្វើជាសួរកទិញអីវ៉ាន់ ទុកឱ្យស្ត្រីជាជនស្ស័យជាបក្សពួកដែលចាប់បាននោះ អង្គុយចាំនៅលើម៉ូតូម៉ាកសង់កូរ៉េ នៅនិងផ្លូវចំងាយពីរមុខផ្ទះប្រហែល២០ម៉ែត្រ ។ ខណៈចូលទៅធ្វើជាសួរកទិញអីវ៉ាន់នោះ បក្សពួកម្នាក់ទៀតក៏ឆ្លៀតឱកាសដើរចូលទៅក្នុងផ្ទះ ហើយពេលម្ចាស់ផ្ទះភ្លេចខ្លួន ជាប់រវលនិយាយជាមួយនិងបក្សពួក ក៏ធ្វើសកម្មភាពលួចយកកាបូបលុយ រត់ចេញមកក្រៅផ្ទះបំណងឡើងជិះម៉ូតូ ប៉ុន្តែត្រូវម្ចាស់ផ្ទះស្រែកផ្អើលឆោឡោដល់អ្នកជិតខាង នាំគា្នជួយដេញចាប់ដណ្តើមបានតែកាបូបលុយយកមកវិញ រីឯបក្សពួក២នាក់នោះក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។ នៅសល់តែស្ត្រីជនសង្ស័យមា្នក់ខាងលើ ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋ ជួយចាប់បានព្រួតវាយមួយដៃមួយជើងម្នាក់ រហែកអាវអស់សល់តែពីមុខបិតតែដោះ ហើយបានប្រជាពលរដ្ឋអោយអាវពាក់ និងប្រគល់ឱ្យសម្ថកិច្ចប៉ុស្តិ៍ទួលសង្កែធ្វើការសួរនាំតែម្តង ។ ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ខ្មៅសេរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1FA4017១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍ទួលសង្កែធ្វើការសាកសួរនិងក៏សាងសំណុំរឿង បញ្ជូនទៅតុលាការតាមច្បាប់៕

2015_10_15_04_11_44

2015_10_15_04_11_44_1

2015_10_15_04_11_44_2

2015_10_15_04_11_44_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *