ប្រើ​កាំបិត​វាយប្រហារ​នៅ​ខេត្ត​ស៊ី​ន​ជាង​ ស្លាប់​ប៉ូលិស​ចិន​៥​នាក់​

​ទីភ្នាក់ងារ​វិទ្យុ​អាស៊ី​សេរី​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​ប៉ូលិស​ចិន​៥​នាក់​ត្រូវ​ក្រុម​ជ្រុលនិយម​ផ្តាច់ខ្លួន​កាប់សម្លាប់​ដោយ​ប្រើ​កាំបិត​ ស្ថិត​នៅ​ទីតាំង​អណ្តូងរ៉ែ​មួយ​កន្លែង​ភាគ​ខាងលិច​តំបន់​ស៊ី​ន​ជាង​ ប្រទេស​ចិន​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ស្ថិត​នៅ​អ​ណ្តុ​ង​ធ្យូងថ្ម​ Sogan​ ក្នុង​តំបន់​ Aksu​ ។​ ប៉ូលិស​នៅ​ទីនោះ​បញ្ជាក់​ទៀត​ថា​ មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ ។​

​រដ្ឋាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ហើយ​ត្រូវ​ប្រភព​ខាងលើ​ដកស្រង់​មក​ចុះ​ផ្សាយ​បន្ត​ថា​ ការ​វាយប្រហារ​នេះ​ត្រូវ​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​រៀប​គម្រោងការ​វាយប្រហារ​រយៈពេល​វែង​ និង​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ទៅ​លើ​កងកម្លាំង​សន្តិសុខ​ និង​ម្ចាស់​អណ្តូងរ៉ែ​ធ្យូងថ្ម​នៅ​ក្នុង​តំបន់​ ដែល​កំពុង​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នោះ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​ភ្លាមៗ​ មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ ក៏​ដូច​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នោះ​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ព័ត៌មាន​បាន​លិចឮ​មក​ពី​ប្រភព​ខាងក្រៅ​ទៅ​វិញ​ ។​

​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ ទីភ្នាក់ងារ​អាស៊ី​សេរី​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​១៨​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ហេតុការណ៍​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​វាយប្រហារ​ទៅ​លើ​ក្រុម​សន្តិសុខ​រដ្ឋាភិបាល​ ដោយ​ប្រើ​កាំបិត​ធ្វើ​ជា​អាវុធ​ និង​គ្រាប់បែកដៃ​ផង​ដែរ​ ស្ថិត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​តាម​បណ្តោយ​ផ្លូវ​ Silk​ Road​ រដ្ឋធានី​ Kashgar​ នោះ​ ។​

​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគតិច​អ៊ុយ​ហ្គ័​រដែ​ល​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​នោះ​បាន​ថ្លែង​ថា​ គោលនយោបាយ​រដ្ឋាភិបាល​ចិន​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច​អ៊ុយ​ហ្គ័​រ​ ក្រុម​អិ​ស្លា​ម​ផង​ដែរ​ គឺ​មានការ​រឹត​បន្តឹង​លើ​ប្រពៃណី​ វប្បធម៌​របស់​ពួក​គេ​ ទើប​ជា​ហេតុ​ផ្ទុះ​អំពើ​ហិង្សា​ញឹកញាប់​ ។​ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ត្រូវ​រដ្ឋាភិបាល​បដិសេធន៍​ជា​និច្ច​ ៕​

china knife attach
អំពើហិង្សាវាយប្រហារដោយប្រើកាំបិត​នាពេលកន្លងមក

ddee

Loading...

Leave a Reply

Your email address will not be published. Required fields are marked *