ប្រើ​ល្បិច​​ចូល​ទិញ​ទំនិញ​បន្លំលួច​យក​កាបូប​លុយ​ ត្រូវ​ឃាត់​​ខ្លួន​​គ​ល់​​​ឱ្យប៉ូលិស​​​

ភ្នំពេញ៖ ស្ត្រី​ម្នាក់​ដែល​បាន​ប្រើល្បិ​ច​​​ចូល​ទិញទំ​ និញហើយបន្លំលួចយកកាបូបលុយចំនួន២៧០០ដុល្លារ​មិនបានសម្រេច កាលពីវេលាម៉ោង៩និង៣០​នាទីព្រឹកថ្ងៃទី​២​២​​ខែ​​តុ​លា​​ឆ្នាំ​២០១៥ ​នៅចំណុចតូបលេ​ខ​6Qក្នុង​ផ្សារធំទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវបានជនរងគ្រោះនិងក្រុមអាជី​វករឃាត់ខ្លួនបានភ្លាមៗរួច​ប្រ​គ​ល់​​ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែសួរនាំ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះហុង គឹមអឿនភេទស្រីអាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។   ចំណែកជនរងគ្រោះមានឈ្មោះស៊ូ កេសរារ័ត្នភេទ​ស្រី អា​យុ៣៧ឆ្នាំមុខរបរដូរលុយនិងលក់កាបូប ស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ។ ​​ប្រភពពីជនរងគ្រោះបានឲ្យដឹង​ថានៅមុនពេលកើតហេតុ​ជ​ន​ស​ ង្ស័យបានដើរចូលមកបន្លំ​ធ្វើជារកទិញ​ថង់ផ្លាសស្ទិចពណ៌ខ្មៅ ពេលនោះ​ជនរងគ្រោះកំពុងតែងៀកក្រោយឈោងយកថង់ផ្លាសស្ទិចមកឲ្យ​ក៍ត្រូវជន​ស្ស័យ​ ធ្វើ​ស​​ក​ ម្មភាពឈោងលូកដៃយកកាបូបលុយដែលជនរងគ្រោះទុកនៅក្នុងថតទូដូរលុយបានហើយរួចបំរ៉ុងគេចខ្លួនប៉ុន្តែ ​ត្រូវបានជនរងគ្រោះ​ឃើញទាន់ឈោងដៃ​ចាប់​ក​អាវ​ និងស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យបានបោះកាបូបនោះ នៅលើទូដូរលុយវិញ ស្របពេលនោះអាជីវករលក់ដូរជិតខាងតូបនោះនាំគ្នាចាប់ឃាត់ខ្លួនស្ត្រី​ស​ង្ស័​យ​យ ​ក​ទៅ​ប្រគល់ឲ្យទីស្នាក់ការផ្សារ​ ។

ជនរងគ្រោះបានឲ្យដឹងថានៅក្នុងកាបូបលុយមានលុយចំនួន២៧០០ដុល្លារ តែត្រូវជន​សង្ស័យយកមិនបានសម្រេចទេ ។ ក្រោយពេលកើតហេតុគណៈកម្មការ​ផ្សារ​បា​ន​ប្រគល់​ ស្រ្តីឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ទួលសង្កែដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌឬស្សីកែវចាត់ការតាមច្បាប់ ៕

2015_10_22_02_19_50 2015_10_22_02_19_50_1 2015_10_22_02_19_50_2 2015_10_22_02_19_50_3 2015_10_22_02_19_50_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *