ប្រើ ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ ប្រពន្ធ​ទ្រាំ​មិនបាន ប្តឹង​សមត្ថកិច្ច​ចាប់​យកទៅ​អប់រំ​

​ភ្នំពេញ ៖ បុរស​ដែលមាន​មុខរបរ​ជា​អ្នកបើករថយន្ត​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​អប់រំ​នៅ​រសៀល​ថ្ងៃទី​២៤ កញ្ញា នេះ ពី​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅតាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ ក្រោយពី​បុរស​រូបនោះ​តែងតែ​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ។​

​បុរស​រូបនោះ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ វន វ៉ាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ តែងតែ​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​ដូចជា​ឆ្នាំង​ចាន និង​ដុត​ម៉ូតូ​ចោល​ជាដើម ហើយ​ចុង​ក្រោយនេះ បាន​គំរាម​ធ្វើបាប​ឪពុកម្តាយ និង​បងប្អូន​ទៀត ទើប​ប្រពន្ធ​ទ្រាំ​មិនបាន ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​តែម្តង។​

​បើតាម​សមត្ថកិច្ច​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏​ចុះទៅ​នាំខ្លួន ក៏ត្រូវ​បុរស​រូបនោះ​ដេញ​វាយ​សមត្ថកិច្ច​ថែមទៀត។​

​ទោះជា​យ៉ាងណាក៏ដោយ បុរស​រូបនោះ ត្រូវ​សមត្ថកិច្ច​នាំខ្លួន​យកមក​ប៉ុស្តិ៍ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើ​អំពើហិង្សា​តទៅទៀត៕

09_24_2015_06_42_25Ao694FfcRROZrWUjIh9ydSG48c2AMmzSDUsfL8LAy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *