ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៣,៨០៨នាក់ក្នុងរយៈពេល ២៤ម៉ោង

ប្រេស៊ីល ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ៣,៨០៨នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥៨,៤២៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។

ក្នុងរយៈពេលដូចគ្នានេះ ក្រសួងសុខាភិបាលប្រេស៊ីលក៏បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗ ចំនួន ៨២,១៨៦ករណីបន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣,៥៩៩,៩៩៤ករណី។

សូមជម្រាបថា ប្រេស៊ីល បច្ចុប្បន្ន គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមានចំនួនករណីឆ្លងខ្ពស់ជាងគេបំផុតលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា៕

Loading...