ប្រេស៊ីល ៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លង COVID-19ថ្មីចំនួន ៩១,០៩៧ នាក់និងមនុស្សស្លាប់៣.៧៦៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលមានចំនួនឆ្លងសរុបទូទាំងប្រទេសកើនដល់ ១២,៨៣៩,៨៤៤ករណី និង ៣២៥,២៨៤ នាក់។
នៅក្នុងខែមីនាប្រជាជនចំនួន ៦៦.៨៦៨ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅតំបន់អាមេរិកឡាទីន។
យោងទៅតាមមូលនិធិ Oswaldo Cruz បានអោយដឹងថាការដួលរលំនៃប្រព័ន្ធមន្ទីរពេទ្យបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសប្តាហ៍ចុងក្រោយនេះនៅទីក្រុង Brasilia និងរដ្ឋចំនួន ១៧ផ្សេងទៀតដែលបានកាន់កាប់គ្រែថែទាំបានកើនឡើងលើស៩០ ភាគរយ។ ទន្ទឹមនឹងនេះផ្នែកធំនៃប្រទេសនេះស្ថិតនៅក្រោមវិធានការណ៍រឹតត្បឹត និងបម្រាមគោចរពេលយប់សម្រាប់ចុងសប្តាហ៍បុណ្យ Easter ។
ទីក្រុងសៅប៉ូឡូដែលជារដ្ឋមានប្រជាជនច្រើនបំផុតនៅប្រេស៊ីលដែលមានប្រជាជនប្រមាណ៤៦លាននាក់នឹងស្ថិតក្នុងស្ថានភាពអាសន្នរហូតដល់ថ្ងៃទី ១២ ខែមេសា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានចាប់ផ្តើមនៅថ្ងៃទី១៧ខែមករានៅប្រទេសប្រេស៊ីលហើយគិតត្រឹមថ្ងៃពុធមនុស្សចំនួន ១៧.៦២០.៨៧២ នាក់បានទទួលវ៉ាក់សាំងដូសដំបូង ខណៈមនុស្ស ៥.០៩១.៦១១ នាក់បានទទួលវ៉ាក់សាំងទាំង២ដូស៕