ប្លន់គូ សង្សាយកម៉ូតូ Dukមួយគ្រឿងបានសម្រេច នៅខណ្ឌដង្កោ

ភ្នំពេញ៖ករណីប្លន់យកម៉ូតូចាប់ផ្តើមកើតឡើងទៀតហើយ ខណ:ពលរដ្ឋកំពុងសំដែងក្តីព្រួយបារម្ភ។

សមត្ថកិច្ចបាននិយាយថា កាលពីមោ៉ង១១:៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅជិតបុ៉ស្តិ៍នគរបាលដង្កោមានករណីប្លន់បានសំរេចមួយដែលបង្កឡើងដោយជនល្មើស៦នាក់ជិះម៉ូតូ៣គ្រឿងមគឺ Msx និងHongda Dream និងមួយគ្រឿងទៀតមិនចាំមា៉ក និងប្រើប្រាស់កាំភ្លើងខ្លី១ដើមបានធ្វើការស្ទាក់ផ្លូវនិងដកកាំភ្លើងគំរាមបាញ់ប្លន់យកម៉ូតូDuk ពណ៌សលាយលឿងស្លាកលេខភ្នំពេញ១CP-៧៤៩៩ ពីគូរសង្សា ១គូ ពេលកំពុងឌុបគ្នា តាមផ្លូវ ។

ជនរងគ្រោះឈ្មោះ កែ ភារះ អាយុ២៤ឆ្នាំមុខរបរនិស្សិតស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រាប់ថា មុនកើតហេតុ គាត់បានទៅយកសង្សាររបស់គាត់ដែលធ្វើការនៅផ្សាររាត្រីម្តុំមាត់ទន្លេ រួចហើយក៏បាននាំគ្នាជិះមកផ្ទះ លុះជិះមកដល់ផ្លូវចូលទៅផ្ទះតាមច្រកជិតនិងបុ៉ស្តិដង្កោនោះក៏មានជនល្មើសជិះមូ៉ូតូ Msx ពណ៌សបានមកកាក់ពីមុខគាត់និងដកកាំភ្លើងខ្លីគំរាមរកបាញ់គាត់និងសង្សារឃើញសភាពបែបនោះគាត់បានដឹកដៃសង្សាររត់ចេញដោយទុកមូ៉តូចោលនៅទីនោះភ្លាមៗនោះក្រុមចោរបានយកមូ៉តូរបស់ជនរងគ្រោះជីចេញបាត់ស្រមោល។

ជនរងគ្រោះ បានបញ្ជាក់ថា ក្រុមចោរទាំងនេះ បានបើកម៉ូតូ តាមពីក្រោយពី ពួកគេ ដោយបើកម៉ូតូ មិនបានបើកភ្លើងនោះឡើយ រួចពេលជិះមកដល់ ក៏ដកកាំភ្លើងភ្ជង់ ប្លន់យកម៉ូតូតែម្តង។

56512 56513 56514

Loading...

Leave a Reply

Your email address will not be published. Required fields are marked *