ប្លន់ទៀតហើយនៅខណ្ឌទួលគោក! ក្រុមចោរ២នាក់វាយប្លន់ម៉ូតូពីបុរស២នាក់បានសម្រេច

ភ្នំពេញ៖ បញ្ហាអសន្តិសុខ ពិតជាកើតមានពេញបន្ទុកនៅក្នុងក្រុងភ្នំពេញ មិនថា តែនៅខណ្ឌណា ក៏ដូចជាខណ្ឌណាទេ គឺករណីប្លន់កើតឡើងជារៀងរាល់យប់ ។ គេមិនដឹងថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យភូមិ សង្កាត់មានសុវត្ថិភាពនោះទេ ។

បុរសពីរនាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ ៦០៨ ផ្លូវចូលវត្តនាគវន្ត័ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ត្រូវបានក្រុមចោរពីរនាក់ ស្កាត់វាយបែកក្បាលប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនិយាយថា បានបុរសពីរនាក់ជិះម៉ូតូមួយម៉ាក គុបជ្រុងពណ៌ ស្លែរ មិនចាំស្លាកលេខ បានជិះតាមបណ្តោយផ្លូវលេខ ៦០៨ ជិតមកដល់ក្លោង វត្តនាគវន្ត័ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានបើកកាក់ម៉ូតូជនរងគ្រោះហើយ ក៏វាយជនរងគ្រោះម្នាក់បណ្តាលឲ្យបែកក្បាល ចំណែកជនរងគ្រោះម្នាក់ទៀត ឃើញហេតុការណ៍បែបនេះក៏រត់យករួចខ្លួនបាត់ ។ ទោះជាយ៉ាងក្រុមចោរបានវាយជនរងគ្រោះបែកក្បាលដេកដួលនៅនឹងថ្នល់ សន្លប់ ហើយក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព មិនរំខានដល់សេចក្តីសុខរបស់សមត្ថកិច្ចដ៏ច្រើនស្អេកស្កះនោះឡើយ ។

បន្ទាប់កើតហេតុ ជនរងគ្រោះត្រូវប្រជាពលរដ្ឋដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ សង្គ្រោះ ព្រោះជនរងគ្រោះរងរបួសបែកក្បាល ហូរឈាមលែងដឹងអ្វីទៅហើយ ។

អ្នកនៅកន្លែងកើតហេតុបាននិយាយបន្ថែមថា ក្នុងករណីប្លន់លួច គាស់ផ្ទះ នេះមិនមែនលើកទីមួយទេ នៅម្តុំនេះ គឺរាប់មិនអស់ហើយ ឯអាជ្ញាធរមាន សមត្ថកិច្ច វិញដូចមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយ ៕
1

2

Loading...