ប្លន់ទៀតហើយ! ប្លន់បានសម្រេចនៅខណ្ឌដង្កោ

ភ្នំពេញ៖ ក្រុមចោរ២នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូ Dream 125 សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពីអ្នករត់ម៉ូតូឌុបម្នាក់ បានសំរេច ដែលហេតុការណ៌នេះបានកើតឡើង នៅវេលាម៉ោង១និង ២០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅខាងក្រោយវត្តត្រពាំងសិលា ក្នុងសង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ បើតាមការប្រាប់ឲ្យដឹងពីបុរសរងគ្រោះឈ្មោះ ហ៊ុន តុង អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប និងស្នាក់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

មុនកើតហេតុគាត់បានប្រាប់ថា នៅម៉ោងប្រមាណជា ១១យប់ក៏មានបុរស២នាក់ មកជិះម៉ូតូឌុបរបស់គាត់ ដោយឲ្យគាត់ ឌុបចេញពីម្តុំផ្សារ៧មករា ឆ្ពោះទៅចោមចៅក្នុងតំលៃ១៧០០០រៀល លុះពេលឌុបទៅដល់បុរស២នាក់នោះបានថែមលុយ ២០០០០រៀលទៀត ឲ្យគាត់ឌុបទៅដល់ វត្តត្រពាំងសិលា ហើយគាត់ជាអ្នករត់ម៉ូតូនោះ ក៏ព្រមឌុបទៅដល់ពេល ទៅដល់ស្រាប់តែបុរស២នាក់នោះ លោតចុះចាប់ម៉ូតូ និងវាយគាត់ប្លន់ យកម៉ូតូតែម្តង បន្ទាប់ពីបុរស២នាក់នោះ ប្លន់យកម៉ូតូគាត់បាត់ហើយ គាត់បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ តែដោយសារវាយប្លន់ នេះស្ថិតនៅក្នុងទឹកដីខណ្ឌដង្កោ ទើបខាងប៉ូលិសប៉ុស្តិ៍ចោមចៅឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ពងទឹក វិញទៅ៕

12045582_1503076026673430_2911854204095402584_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *