ប្លន់នៅពោធិ៍សែនជ័យយកម៉ូតូ បាញ់របួសស្រ្តីម្នាក់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូបណ្តាលអោយរបួសជើងខាងឆ្វេងនិងយកម៉ូតូបាត់ កាលពីវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លេីងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូឌ្រីមសេ១២៥ សេរីឆ្នាំ២០០៦ មួយគ្រឿងពីកន្លែងធ្វើការត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏ប្រទះនិងក្រុមចោរប្រដាប់ដោយអាវុធខ្លីមានគ្នា២នាក់ ជិះម៉ូតូ ឌ្រីមសេ១២៥ ស្ទាក់ផ្លូវរួចដកកាំភ្លើងភ្ជង់ប្លន់ តែត្រូវជនរងគ្រោះស្រែកចោរៗ ក៏បាញ់មួយគ្រាប់ត្រូវចំជើងខាងឆ្វេងយកម៉ូតូ បានដោយសុវត្ថិភាព។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ជាំង ស្រីម៉ៅ ភេទស្រីអាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លេីងឆេះរទេស ខណ្ឌពោធិសែនជ័យ។ ចំណែកជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខ គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានសួរនាំជនរងគ្រោះពីហេតុការណ៏ទាំងនោះ និងហៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះសង្ឃ និងរងចាំជនរងគ្រោះដើម្បីដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចស្វែងរកម៉ូតូតាមរយៈស្លាកលេខនិងវែកមុខជនសង្ស័យយកកាត់ទោសទៅតាមផ្លូវច្បាប់ ។

គួររំលឹកដែរថាកាលពីយប់ថ្ងៃទី ១៦ខែកញ្ញា ២០១៥នេះក៍មានករណីក្រុមក្មេងទំនើងស្ទាក់វាយយកម៉ូតូុមួយគ្រឿងដែរនៅច្រកចូលភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

17-09-201557701

57702

Loading...

Leave a Reply

Your email address will not be published. Required fields are marked *