ប្លន់នៅស្រុកមោងឬស្សី ប្រមូលយកលុយអស់ជាង៣០លាន

ភ្នំពេញ៖ ក្រុមចោរប្លន់នៅស្រុកមោងឬស្សីគិតត្រឹមរសៀល ថ្ងៃទី៥ធ្នូ ២០១៥នេះ សមត្ថកិច្ចមិនទាន់វែកមុខចេញនៅឡើយទេ ទោះបីជនសង្ស័យ បានបន្សល់ទុកម៉ូតូ១គ្រេឿងជាវត្ថុតាងក៍ដោយ ។
សមត្ថកិច្ចបានប្រាប់ថា នៅស្រុកមោងឬស្សី កាល ពីមោ៉ង១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៤ធ្នូ ២០១៥ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង នៅចំណុចក្រុម៥ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាលឱ្យជនរងគ្រោះ ឈ្មោះទូច ងឿន ភេទប្រុសអាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ គឿម គា អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បាត់បង់លុយកាក់មួយចំនួន ក្នុងនោះមាន ប្រាក់រៀល ៣០លាន. ប្រាក់បាទ ៣មឺុនបាត ប្រាក់ដូល្លា ៣០$ ។
សមត្ថកិច្ចបន្តរថា ក្រោយកើតហេតុសមត្ថកិច្ចបានតាមប្រមា៉ញ់ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី៥ធ្នូ នេះកំលាំង នគរបាលបានរកឃើញ ម៉ូតូC125 ពណ៍ខ្មៅ 1គ្រឿងដែលក្រុមចោរ យកមិនបាន ព្រោះវាក់អើ និងកំលាំងនគរបាល ប៉ុន្តែក្រុមជនសង្ស័យក៍រត់គេចខ្លួនបាត់ផងដែរ ។

05-12-2015d64401

d64402

Loading...

Leave a Reply

Your email address will not be published. Required fields are marked *