ប្លន់ប្រដាប់អាវុធទៀតហើយនៅខណ្ឌមានជ័យ៖ យកម៉ូតូមួយគ្រឿងបានសម្រេច

ភ្នំពេញ: ក្រុមចោរប្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពភ្ជង់ប្លន់បុរសម្នាក់ យកបានម៉ូតូមួយគ្រឿងហើយជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ ប្រជាពលរដ្ឋមានការភ័យខ្លាចបំផុតដោយសារតែបញ្ហាអសន្តិសុខនៅគ្រប់ទិសទីក្នុងក្រុងភ្នំពេញ មិនថា ពេលថ្ងៃ ឬពេលយប់នោះឡើយ ។ ពេលថ្ងៃក្រុមចោរឆក់ ពេលយប់វិញប្្លន់ប្រដាប់អាវុធ តើឯណាទៅ ដែលហៅថា ភូមិ សង្កាត់មានសុវត្ថិភាព ។

ក្រុមជនប្រដាប់អាវុធ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ បានធ្វើសកម្មភាពភ្ជប់ប្លន់ម៉ូតូបុរសម្នាក់បានសម្រេច ស្ថិតនៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនរងគ្រោះដល់អាយុជីវិតក៏ពិតមែន ប៉ុន្តែម៉ូតូ១គ្រឿងត្រូវគេប្លន់ទៅស្រស់ៗ គួរឲ្យស្តាយណាស់ដែរ ទម្រាំតែសន្សំលុយទិញបាននោះ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាង ឌឿន អាយុ២៨ឆ្នាំ មុខរបរកម្មករលក់ផ្លែឈើ ស្នាក់បន្ទប់ជួល តាមផ្លូវលំ ស្ថិតភូមិរស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 GD-3453 សេរីឆ្នាំ២០១៧ ។

ប្រភពពីជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុរូបគាត់បានជិះមូ៉តូចេញពីកន្លែងធ្វើការ មកបន្ទប់ជួល ស្រាប់តែមកដល់មុខបន្ទប់ជួល ក៏មានជនសង្ស័យ៣នាក់ ជិះមូ៉តូស្គូពី ពណ៌ក្រហម មិនចាំស្លាកលេខ មកដកកាំភ្លើងភ្ជង់ ប្លន់យកមូ៉តូ រួចហើយជិះគេចខ្លួនបាត់តែម្ដង។

កម្លាំងកងរាជអាវុធហត្ថបាននាំបុរសរងគ្រោះ មកសាកសួរនាំ និងនាំទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកក្រុមចោរដែលបានធ្វើសកម្មភាព ប៉ុន្តែគេគ្មានសង្ឃឹមថា រកម៉ូតូជនរងគ្រោះឃើញនោះឡើយ ៕

1 sw

Loading...