ប្លន់ផ្ទះម្ចាស់ដេប៉ូឈើ យកប្រាក់អស់ជាង៥ម៉ឺនដុល្លារ

ខេត្តព្រៃវែង៖ ជនសង្ស័យចំនួន៦នាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះម្ចាស់ដេប៉ូលក់ឈើ១កន្លែង ក្នុងភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ យកប្រាក់អស់មួយចំនួនធំ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១៦។
បើតាមការរៀបរាប់ពីប្អូនប្រុសឈ្មោះ ឌី អាយុ១៧ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានលឺស្នូរគាស់ទ្វារខាងក្រោយ គ្រានោះពួកខ្លួនក៏ដើរទៅមើល ក៏ស្រាប់តែឃើញក្រុមចោរចំនួន៦នាក់ កាន់កាំភ្លើងខ្លីចំនួន៣ដើម បានដើរចូលមកភ្ជង់គំរាមស្ត្រីជាម្តាយ និងប្អូនស្រីអាយុ១៣ឆ្នាំ មិនឲ្យស្រែក ហើយគ្នីគ្នាពួកគេក៏ឡើងគាស់បន្ទប់ចូលទៅប្រមូលប្រាក់តែម្តង។ ប្អូនប្រុសបន្តថា ក្នុងពេលនោះរូបគេបានរត់គេចទៅប្រាប់មេភូមិ និងនាយប៉ុស្តិ៍ នាំកម្លាំងមកអន្តរាគមន៍ ប៉ុន្តែក្រុមចោរទាំងនោះបានយកប្រាក់គេចខ្លួនអស់ទៅហើយ។ ចំពោះប្រាក់ក្នុងទូដែលត្រូវក្រុមចោរទាំងនោះប្រមូលទៅអស់ គិតសរុបគឺចំនួន៥ម៉ឺនដុល្លារ។
ពាក់ព័ន្ឋនឹងករណីប្លន់មួយនេះ លោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ និងបន្តសហការបើកកិច្ចស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរទាំងនោះ មកផ្តទ្ទាទោសតាមផ្លូវច្បាប់៕

02_10_2016_10_47_01Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *